SamMobile ទើបតែទទួលបានព័ត៌មានចចាមអារាមមួយ ស្តីពីស្មាតហ្វូន Galaxy ថ្មីមានឈ្មោះ
ថា Galaxy Memo, ក្នុងនោះប្រភព ក៏បានផ្គត់ផ្គង់នូវរូបភាព នៃស្មាតហ្វូននេះថែមទៀតផង។
Galaxy Memo គឺជាស្មាតហ្វូន Galaxy Note ដែលមានលក្ខណៈពិសេស ស្ថិតក្នុងស៊េរីខ្ពស់។
Galaxy Memo នឹងបំពាក់នូវអេក្រង់ទំហំ 4.5 inch FULL HD TFT LCD កំរិតពន្លឺអាចឡើងដល់
489 ppi, CPU Quad Core 1.4 GHz, RAM 2GB, កាមេរ៉ាក្រោយ 8MP, Android 4.2.2 និង
Interface nature UX។ តាមរូបភាព បានបង្ហាញឲ្យឃើញថា វាមានរូបរាងដូចទៅនឹង Galaxy
S4 "តឿ" ជាមួយនឹងប៊ិច S Pen។
ជាក់ស្តែង បន្ទាប់ពីបានបង្ហោះព័ត៌មាននេះហើយ SamMobile បានធ្វើការកែតម្រូវថា ប្រហែល
នេះគ្រាន់តែជា ព័ត៌មាន និងរូបភាពច្នៃប្រឌិតប៉ុណ្ណោះ។ ចម្ងល់ចោទសួរថា ហេតុអ្វីបានជា
Samsung បែរជាបន្ថយទំហំអេក្រង់ចុះដូច្នេះ? ហើយហេតុអ្វីបានជាចាំបាច់ ត្រូវបង្កើតឈ្មោះ
ថ្មីមួយទៀត ដល់ស្មាតហ្វូនស្ថិតក្នុងស៊េរី Note ដែលកំពុងតែទទួលជោគជ័យ នៅលើទីផ្សារ?
ដោយ៖ សិលា
ប្រភព៖ VReview