CamNews

ព័ត៌មានអន្តរជាតិ 

បែកការណ៍ ៖ ជំនួយការ បើកយន្តហោះធ្លាក់ Germanwings មានចេតនា បើកយន្តហោះ ទម្លាក់ ក្នុងន័យ កំទេចចោល

ព័ត៌មានអន្តរជាតិ ៖ ជំនួយការបើកយន្តហោះ Germanwings ដែលបានធ្លាក់ចុះ នៅជ្រលងភ្នំ Alps ភាគ ខាងត្បូង ប្រទេសបារាំង សម្លាប់អ្នកដំណើរគ្មានសល់ទាំង ១៥០ នាក់    លោក មានឈ្មោះថា Andreas Lubitz នោះ ស្តែងអោយឃើញថា លោកមានចេតនា ក្នុង  ការបើក  យន្ត ហោះធ្លាក់ ក្នុងន័យកំទេចយន្ត ហោះផ្ទាល់តែម្តង ។


ព្រះរាជអាជ្ញា មកពីទីក្រុងធំ លំដាប់ទី ២ របស់ប្រទេស បារាំង ទីក្រុង Marseille លោក Brice Robin សរ បញ្ជាក់អោយដឹង ក្រោយពីដកស្រង់ សម្រង់ព័ត៌មានមួយចំនួន  ពីប្រអប់ខ្មៅថតសម្លេង យន្តហោះធ្លាក់ អោយដឹងថា ៖ ជំនួយការបើកយន្តហោះ គឺមានវត្តមាន  តែម្នាក់ ឯង នៅក្នុងបន្ទប់កាប៊ិន បើកយន្តហោះ ពោល លោកមានចេតនា បើកយន្តហោះអោយធ្លាក់    ខណៈ   ពី លុតបើកយន្តហោះ ត្រូវបានចាក់សោរ ជាប់នៅខាងក្រៅ ។លោក Robin បន្តអោយដឹងថាមានសម្លេងស្ងាត់ជ្រងំនៅក្នុងបន្ទប់អ្នកបើកយន្តហោះ ស្របពេលដែលពីលុត បានព្យាយាមជាខ្លាំង ក្នុងការគោះទ្វារ  វាយ ទ្វារ បំណងអាចចូលបន្ទប់បើកយន្ត ហោះរបស់ខ្លួនវិញ ។


លោកបានបន្តអោយដឹងថាក្រុមមន្រ្តីត្រួតពិនិត្យអាកាសចរណ៍បានព្យាយាមទាក់ទងជាច្រើនលើកច្រើន សាជាមួយនឹងយន្តហោះ មុនជួបគ្រោះថ្នាក់ធ្លាក់ខាងលើ ប៉ុន្តែ    ពុំមានការឆ្លើយតបនោះទេ។ វិនាទីនោះ គេបានឭសម្លេង ក្រុមអ្នកដំណើរ ស្រែកឡើង មុនពេលយន្តហោះធ្លាក់ ។ យ៉ាងណាមិញ ព័ត៌មានលម្អិត ស្តីពីប្រវត្តិជំនួយអ្នកបើកយន្តហោះខាងលើ ពុំទាន់ដឹងជាក់ច្បាស់នៅឡើយទេខណៈចេតនាឬក៏និន្នាការ ដែលនាំអោយរូបលោក មានគោលគំនិត បើកយន្តហោះធ្លាក់ កំទេចចោល នោះ ស្ថិតនៅក្នុងសភាពស្រ ពិចស្រពិល អាថ៍កំបាំងនៅឡើយ ៕

- អាន ៖ បែកធ្លាយ រឿងអាស្រូវ ក្នុងបន្ទប់ បើកយន្តហោះ អាចទៅ ជាមូលហេតុ នាំអោយធ្លាក់យន្តហោះ Germanwings ?


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news France Germanwings plane crash