Eliza Lee មានអាយុ២២ឆ្នាំ នាងមិនត្រឹមតែបានបញ្ចប់ការសិក្សានៅមធ្យមសិក្សាដ៏ល្បីទេ
នាងក៏រស់នៅក្នុងគ្រួសារដ៏មានទ្រព្យសម្បតិ្តផងដែរ និង ធ្លាប់បានបើករថយន្តឲ្យសាលា
ទោះបីនាងមានសាវតាដូចនេះកី្ត នាងជ្រើសរើសរៀបការជាមួយអ្នកលក់បាយមាន់ម្នាក់។
យោងតាមអត្ថបទមួយក្នុងការសែត កញ្ញាLee គឺជាកូនស្រីដែលឪពុកម្តាយនាងជាម្ចាស់
អាជីវកម្មផលិតកាបូប និង មានសញ្ញាបត្របរិញ្ញាបត្រក្នុងការគ្រប់គ្រងមន្ទីរពេទ្យមកពី
វិទ្យាស្ថានអភិវឌ្ឍន៍ការគ្រប់គ្រងនៃប្រទេសសំាងហ្គាព្យួ (MDIS)។ នាងបានភ្ជាប់ពាក្យជា
មួយនឹងបុរសអាយុ៣២ឆ្នាំ គឺលោកMichael Poh ជាម្ចាស់ហាងបាយមាន់។ ទោះបីជាសាវ
តានាងមានការថ្នាក់ថ្នមពីគ្រួសារ កញ្ញាLee នៅតែជួយការងារហាងគូរដណ្តឹងនាងពី១០
ម៉ោងទៅ១៥ម៉ោង ជារៀងរាល់ថ្ងៃ ៧ថ្ងៃក្នុង១សប្តាហ៍។ មុននាងចាប់ផ្តើមជួយការងារហាង
គូរដណ្តឹងនាងនិយាយថាៈ កញ្ញាLee មិនដែលធ្វើខ្លួនមិនស្អាតទេ។ លទ្ធភាពការអំពាវនាវ
នាងជាប្រពន្ធមិនបានរំខាននាងទេ កញ្ញLee និយាយ។ អត្ថចរិតកញ្ញា Lee គឺកម្រមាន
ណាស់ក្នុងចំណោមស្រ្តីសាំងហ្គាព្យួដែលមានអាយុប្រហែលនាង។ សិស្សសាកលវិទ្យា
ល័យជាច្រើនពេលបញ្ចប់ការសិក្សាមិនគិតថា នឹងរៀបជាមួយអ្នកធ្វើការប្រើកំលាំងទេ។
លោកPoh អៈអាងថាការនិយាយដូចនេះ ដោយសារគាត់មានបទពីសោធន៍ពីមិត្តស្រីមុន
និង និយាយថាស្រីដូចគូរដណ្តឹងគាត់គឺកម្រមានណាស់។ តើហេតុអ្វីកញ្ញាLee ជ្រើសរើស
នៅជាមួយលោកPoh? នាងនិយាយថា “ពួកគេជ្រើសរើសយកគ្នា” និងថាពួកគេបាន
និយាយគ្នារាល់ថ្ងៃ។ ពួកគេក៏បានចែករំលែកគោលបំណងធម្មតាមួយនៃកសាងជីវិតរស់
ឲ្យមានសុភមង្គលជាមួយគ្នា។ លោកPoh ជាអ្នកមានសញ្ញាបត្រសង្គមវិទ្យាមួយនិយាយ
ថា “ដើម្បីរកមនុស្សម្នាក់ដូច Eliza អ្នកត្រូវធ្វើដូចខ្ញុំ គឺជាការងារមួយដែលមិនអាចធើ្វទៅ
បាន។” ក្នុងការស្រង់មតិមួយចេញដោយការសែតថា ១០០%នៃស្រី្ត៥០នាក់ដែលមិនទាន់
ចប់ថ្នាក់បរិញ្ញាបត្រមានអាយុ២១ឆ្នាំដល់២៨ឆ្នាំនិយាយថា ពួកគេមិននៅជាមួយអ្នកធ្វើការ
ដោយកំលាំងទេ។ STOMPer Splendora និយាយថាៈ “Elizaធ្វើតាមបេះដូងរបស់នាងត្រូវ
ការ។ គំនិតដ៏ទាន់សម័យ លើស្រី្តអាយុ២២ឆ្នាំ គឺជាអ្នកបញ្ចប់ការសិក្សាមួយមកពីគ្រួសារ
ដែលមានទ្រព្យសម្បត្តិយ៉ាងច្រើន តែមិនមានការបញ្ឈប់នាងពីការជ្រើសរើសយកការរៀប
ការជាមួយបុរសលក់បាយមាន់អាយុ៣២ឆ្នាំទេ”។មិត្តភក្តិស្រីៗរបស់ខ្ញុំទាំងអស់ដែលបញ្ចប់
ការសិក្សា ត្រូវគិតឲ្យវែងឆ្ងាយនៃការរៀបអាពាហ៍ពិពាហ៍ជាមួយនរណាម្នាក់មិនមានការអប់រំ
និង ទោះបីជាពួកគេទាំងនោះមិនបានបញ្ចប់ការសិក្សា សង្ឈឹមថានឹងរៀបការជាមួយបុរស
ម្នាក់ដែលបានបញ្ចប់ការសិក្សា ក្នុងក្តីសង្ឈឹមថានឹងមានជីវិតរស់នៅបានល្អ។ ខ្ញុំជាអ្នកបញ្ចប់
ការសិក្សាមកពីសាកលវិទ្យាក្នុងស្រុកដែរ ខ្ញុំគិតថា មិនមានអ្វីខុសទេចំពោះការជ្រើសរើស
របស់Eliza។ ពិតណាស់ខ្ញុំកោតសរសើរនាងជាងស្រ្តីទាំងនោះដែលមិនព្រមទទួលយកអ្នក
មិនបានរៀនចប់។ Eliza មានសមត្ថភាពទាក់ទាញច្រើនជាងស្រ្តីដែលមានគំនិតចង្អៀតទាំង
នេះ។ ចំពោះនារីម្នាក់កើតចេញពីគ្រួសារអ្នកមាន ហើយបានបោះបង់ចោលជីវិតរស់ដ៏សុខ
ស្រួលរបស់នាងដោយសារបុរសម្នាក់ដែលនាងស្រឡាញ់ពិត គឺជាគុណសម្បត្តិមួយគួរឲ្យ
កោតសរសើរណាស់។ វាបង្ហាញនាងមិនមានភ័យខ្លាចដើម្បីធ្វើការងារធ្ងន់ធ្ងរ និងមានចិត្តខ្លា
ហាន។ ហើយវាមិនមានខុសទេចំពោះការលក់បាយមាន់។ វាប្រហែលជាមិនមានស្អាតបាត
តែវាជាការរស់នៅដ៏ស្មោះត្រង់មួយ និង ប្រសិនបើអ្នកធ្វើការងារច្រើន អ្នកអាចរកប្រាក់បាន
រស់នៅក្នុងជីវិតដ៏ល្អមួយ។ ពិតណាស់បើការបញ្ចប់ការសិក្សាត្រូវបានគេសើចចំអកថាបាន
រៀបការជាមួយមនុស្សគំនិតអន់ ខ្ញុំនឹងនិយាយថាការអប់រំប៉ុន្មានឆ្នាំរបស់នាងត្រូវបានបំផ្លាញ
ដោយនាង។
ដោយៈ វណ្ណៈ
ប្រភពៈ singaporeseen.stomp