បរទេស៖ មិនមែនតែរដូវត្រជាក់ទេ ដែលបុរសៗគ្រប់រូប ត្រូវយកចិត្តទុកដាក់ ចំពោះសុខភាពនោះ ប៉ុន្តែបុរសក៏គួរតែចេះថែទាំសុខភាព នៅអំទ្បុងពេលរដូវក្ដៅផងដែរ ។
ខាងក្រោមនេះ ជាផ្លែឈើសុខភាពទាំង៦យ៉ាង ដែលបុរសគួរបរិភោគអំទ្បុងពេលរដូវក្ដៅ៖
១. ផ្លែ Blackberries
មានផ្ទុកនូវជាតិសរសៃ ប៉ូតាស្យូម វីតាមីន C និងវីតាមីន K ខ្ពស់ ដែលបរិភោគវាទៅ អាចជួយជំនួយដល់សុខភាពភ្នែក និងប្រឆាំងការកើតជំងឺមហារីក ក្រពេញប្រូស្តាត ។
២. ផ្លែឪឡឹក
ជាផ្លែឈើដែលគេពេញនិយមបរិភោគបំផុត នៅអំទ្បុងពេលរដូវក្ដៅ ដោយសារវាមានផ្ទុកនូវជាតិទឹកចំនួន ៩២ ភាគរយ ដែលអាចជួយរក្សាសំណើម ដល់ស្បែករបស់អ្នកបាន ។
៣. ផ្លែល្ហុង
មានផ្ទុកនូវជាតិវីតាមីន A, E និងវីតាមីន C ដែលអាចជួយកាត់បន្ថយ ហានិភ័យនៃជំងឺបេះដូង និងជំងឺរលាកសន្លាក់ឆ្អឹង ។
៤. ផ្លែម្នាស់
វីតាមីន C, B, ទង់ដែង និងជាតិសរសៃ ដែលមាននៅក្នុងផ្លែម្នាស់ អាចជួយពង្រឹងប្រព័ន្ធភាពសុំា បង្កើនថាមពល និងជំនួយដល់សុខភាពផ្លូវភេទរបស់បុរស ។
៥. ផ្លែត្របែក
ជាតិអាស៊ីតខ្លាញ់អូមេហ្គា ៣ និងអូមេហ្គា ៦ ព្រមទាំងវីតាមីន A, C និងជាតិសរសៃ គឺជាសារជាតិដ៏សំខាន់បំផុតក្នុងផ្លែត្របែក ដែលអាចជួយរក្សាប្រព័ន្ធរំលាយអាហារ និងធ្វើឲ្យប្រព័ន្ធភាពស៊ាំមានភាពប្រសើរទ្បើង ។
៦. ផ្លែគីវី
តាមការសិក្សាបានបង្ហាញឲ្យដឹងថា គីវីជាផ្លែឈើមួយប្រភេទ ដែលមានផ្ទុកនូវជាតិវីតាមីន C ច្រើនជាងផ្លែក្រូចទៅទៀត ។ ហេតុដូចនេះ ការជ្រើសរើសផ្លែគីវីមកបរិភោគ អំទ្បុងពេលរដូវក្ដៅ ពិតជាមានសារៈសំខាន់ណាស់សម្រាប់សុខភាព ពោះវៀន និងការការពារជំងឺមហារីក ។ លើសពីនេះទៅទៀត ផ្លែគីវីក៏មានផ្ទុក នូវសារជាតិប៉ូតាស្យូម ស្ពាន់ ម៉ាញ៉េស្យូម និងវីតាមីន E ដែលអាចជួយកាត់បន្ថយ ហានិភ័យនៃជំងឺលើសឈាម និងដាច់សរសៃឈាមខួរក្បាលផងដែរ ៕
ផ្តល់សិទ្ធដោយ ៖ Dap