បន្ទាប់ពីបានផ្ដួលក្រុម Tottenham ក្នុងលទ្ធផល ៤-០ Liverpool បានឡើងគ្រប់គ្រងកំពូលតារាង
របស់ Premier League ដោយមានរួមចំណែកពី Kaboul (របស់ Tottenham នៅនាទី ទី2’), Suarez
(25’), Coutinho (55’) និង Henderson (76’)។
នៅក្នុងតង់ទី ១ Liverpool រកបាន ១គ្រាប់ ដោយចៃដន់ ដោយសារ វាមិនមែនជាថ្វីជើងរបស់
ក្រុមខ្លួន ប៉ុន្ដែ ជាថ្វីជើង “ក្បត់” របស់ Younes Kaboul នៃក្រុម Tottenham ។ បន្ទាប់ពីត្រូវរងការ
វាយលុក កីឡាករ Tottenham បានប្រមូលផ្ដុំគ្នា នៅខាងមុខទី ហើយការច្របូកច្រល់កើតឡើង
ធ្វើឱ្យ Younes Kaboul ភ្លាត់ស្នៀត ទាត់ចូលទីខ្លួនឯង។
កំពូលខ្សែការពារកណ្ដាល Jan Vertonghen របស់ Tottenham ត្រូវចាកចេញពីទីលាន ដោយសារ
របួស ដូច្នេះ Tottenham ហាក់ត្រូវបាត់បង់អវយវៈពិសេសមួយ បណ្ដាលឱ្យ បរាជ័យ ថែមមួយ
គ្រាប់ទៀត នៅពេលមានការវាយលុករបស់ Luis Suarez និងក្រុមរបស់ខ្លួន។ Liverpool នាំមុខ
Tottenham ២-០ ។
ចូលដល់តង់ទី ២ Liverpool បន្ដគ្រប់គ្រងបាល់បានច្រើនដាច់ខាត ហើយ Philippe Coutinho និង
Jordan Henderson បានបញ្ចេញសមត្ថភាបរបស់ខ្លួន ជួយឱ្យ Liverpool នាំមុខ ៤-០ ។ នៅសល់តែ
ប្រហែល ១៤នាទីប៉ុណ្ណោះ សម្រាប់ Tottenham ក្នុងការរកគ្រាប់បាល់កិត្តិយស ប៉ុន្ដែ យ៉ាងណាក៏
ដោយ Liverpool នៅតែមិនអនុញ្ញាតឱ្យមានការប្រែប្រួលកើតឡើង ៖ Tottenham ចាញ់ Liverpool
៤-០ ជាផ្លូវការ។
បន្ទាប់ពីជោគជ័យនេះ ក្រុម Liverpool បានឡើងទៅកំពូលតារា Premier League និងរៀបចំខ្លួន
ដើម្បីការពារតំណែងនេះ។
ទន្ទឹមនឹងការឈ្នះរបស់ Liverpool កាលពីយប់មិញ Everton ក៏បានផ្ដួល Fulham ៣-១ ក្នុងក្រប
ខណ្ឌ Premier League ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Dailymail