CamNews

ប្លែកៗ 

មានការភ្ងាក់ផ្អើលខ្លាំង ខណៈអ្នកវិទ្យាសាស្រ្ដបង្ហាញនាវាមុជទឹកដ៏ធំ មានស្លាបហើរបាន

 
អាមេរិក៖ នៅពេលដែលគេបង្ហាញនាវាមុជទឹក ដ៏ធំមួយ ដែលមានស្លាប អាចហើរបាន គឺ
បានធ្វើអោយមនុស្សជាច្រើន និងក្រុមអ្នកវិទ្យាសាស្រ្ដផ្សេងៗទៀត មានការភ្ងាក់ផ្អើលយ៉ាង
ខ្លាំង ពីបច្ចេកវិទ្យាដ៏អស្ចារ្យមួយនេះ។



នាវាមុជទឹកដែលមានទំហំធំនេះ ត្រូវបានច្នៃប្រឌិតឡើងដោយលោក French yachtsman A
lain Thebault ជាវិស្វករជាន់ខ្ពស់    ផ្នែកបច្ចេកវិទ្យាសហរដ្ឋអាមេរិក។លោកបានបន្ដថា នាវា
មួយនេះ ត្រូវបានរចនាឡើង ដោយក្រុមហ៊ុនពីរ គឺក្រុមហ៊ុនផលិតទូក និងក្រុមហ៊ុនឧស្សាហ៍
កម្មនាវា ដ៏ធំប្រចាំក្នុងរដ្ឋ Los Ageles សហរដ្ឋអាមេរិក។

ក្រុមអ្នកវិស្វករ បង្កើតនាវាមុជទឹក


លោក Alain បានបន្ដថា  ការបង្កើតនាវានេះឡើង​  គឺក្នុងគោលបំណង សង្កត់ធ្ងន់ទៅលើការ
បង្កើនល្បឿនអោយកាន់តែលឿន   នៅក្នុងមធ្យោបានដឹកជញ្ញូនផ្លូវទឹក ដូច្នេះ យើងត្រូវតែបំ
ពាក់ស្លាបអោយនាវាមួយនេះ។   ទោះបីជាយ៉ាងណាក៏ដោយ គេនូវមិនទាន់បានប្រាប់ពីទំហំ
ច្បាស់ ពីនាវាមុជទឹកនេះទេ    នោះគឺដោយសារតែ វាមិនត្រូវរចនាចប់សព្វគ្រប់ តែនៅពេល
ដែលបញ្ចប់ គេនិងដាក់អោយវាសាកល្បងដំណើរការនៅលើដែនសមុទ្រពី រដ្ឋ Los Angeles
ទៅកាន់ Honolulu រដ្ឋហាវ៉ៃ៕

 ដោយ៖ ណារិន្ទ
ប្រភព៖ dailymail


Tags: unbelievable boat-ship USA