CamNews

ទូរស័ព្ទ 

Galaxy S6 ត្រូវបានរិះគន់ថា អន់ជាង​ Galaxy S5

ទស្សនាវត្តីប្រឹក្សាអតិថិជនអាមេរិច Consumer Reports បានធ្វើការវាយតំលៃ Galaxy S6 មិនល្អជាង ម៉ូដែលមុន Galaxy S5 ដែលជាស្មាតហ្វូនក្រុមហ៊ុន Samsung បានបង្ហាញណែនាំនៅលើទីផ្សារមុន នេះមួយឆ្នាំ។

Galaxy S5 បានដណ្តើមតំណែងនាំមុខ នៅលើតារាងចំណាត់ថ្នាក់ស្មាតហ្វូនរបស់ទស្សនាវត្តីខាងលើ នេះ។ ដើម្បីជាការបង្ហាញភស្តុតាងនៃការជំទាស់របស់ខ្លួន​ Consumer Reports បានធ្វើការប្រៀប ធៀប Galaxy S6 ជាមួយនឹងស្មាតហ្វូនរួមត្រកូលជំនាន់មុនរបស់វា។ ជំនួសឲ្យការសម្លឹងមើលទៅ លើការអភិវឌ្ឍឲ្យប្រសើរលើបណ្តា Hardware ដូចជា CPU Exynos 7420 64-bit Quad Core និង អេក្រង់កំរិតរីសូលុយហ្សិន 1440 x 2560 QHD ទស្សនាវត្តី Consumer Reports បែរជាសង្កត់ធ្ងន់ ទៅលើបណ្តានៃការខ្វះចន្លោះរបស់ Galaxy S6 វិញ។

បើយោងតាម Consumer Reports ក្រុមហ៊ុន Samsung បានធ្វើការផ្តោតអារម្មណ៍អភិវឌ្ឍតែទៅលើ រូបរាងខាងក្រៅ ជាងសមត្ថភាពមុខងារដល់ Galaxy S6។ អ្វីដែលគួរនិយាយនោះគឺសមត្ថភាពការ ពារជម្រាបទឹក និងធូលីដែលមាននៅលើ Galaxy S5 គឺមិនបានឃើញមាននៅលើ Galaxy S6 នោះ ទេ។ ជាងនេះទៅទៀត Galaxy S6 ក៏មិនបានបំពាក់នូវរន្ធបន្ថែមមេម៉ូរីក្រៅ និងថ្មដែលអាចដោះចេញ បានដែរ។ ចំណែកឯថាមពលថ្មទៀតសោត ក៏អន់ជាងថ្មរបស់ Galaxy S5 ទៀត។ទស្សនាវត្តី Consumer Reports ក៏បានធ្វើការរំលឹកទៅដល់គុណសម្បត្តិមួយចំនួនរបស់ម៉ូដែល Galaxy S6 ជាមួយសមត្ថភាពសាកថ្មបានឆាប់ពេញ និងគាំទ្រការសាកថ្មអត់ខ្សែផងដែរ។

Consumer Reports បានឲ្យដឹងថាការដែល Samsung បោះបង់ចោលនូវរន្ធបន្ថែមមេម៉ូរីក្រៅ និងថ្ម អាចដោះបាននៅលើ Galaxy S6 នឹងធ្វើឲ្យបណ្តាក្រុមហ៊ុនផលិតស្មាតហ្វូន Android ដទៃទៀតឆ្លៀត ឱកាសនេះ ដើម្បីផលិតចេញនូវបណ្តាផលិតផលដែលមាននូវលក្ខណៈពិសេសទាំងពីរនេះ តួយ៉ាង ស្មាតហ្វូន LG G4 ជាដើម៕

 

ប្រែសម្រួល៖ ករុណា
ប្រភព៖ Phonearena, Vreview


Tags: Galaxy S6 Galaxy S5 Smartphone Samsung Hightech