CamNews

ព័ត៌មានអន្តរជាតិ 

អន្តរជាតិ មានការព្រួយបារម្ភខ្លាំង ខណៈ ក្រុមសកម្មប្រយុទ្ធ វាយដណ្តើមបានក្រុង និង រ៉ីបអូស សព្វាវុធ

ព័ត៌មានអន្តរជាតិ ៖ ការផ្តួលរលំ ដណ្តើមគ្រប់គ្រង ក្រុង Mosul ពីសំណាក់ក្រុមសកម្មប្រយុទ្ធ ប្រ ទេស អ៊ឺរ៉ាក់ ត្រូវបានមើលអោយឃើញថា មានសភាពធ្ងន់ធ្ងរ     ជាទីបំផុត ខណៈមានការសម្លាប់ រង្គាល និង រ៉ើបអូសយក បណ្តាសព្វាវុធទំនើបៗ       មួយចំនួនផ្សេងទៀត  ដែលជាការផ្គត់ផ្គង់ពី សហរដ្ឋអាមេរិក រួមមានដូចជា ៖ យានជំនិះ រថពាសដែក និង ឧទ្ធម្ភាគចក្រ ជាដើម ។ 

គួរបញ្ជាក់ថា កងកម្លាំងរបស់រដ្ឋាភិបាល   ប្រទេស  អ៊ីរ៉ាក់ បានសម្រេចចិត្ត បោះបង់ចោល បណ្តា សព្វាវុធទំនើបរបស់ខ្លួន និងរត់ភៀសខ្លួន  ខណៈ មានការវាយប្រហារ ពីសំណាក់ ក្រុមសកម្មប្រ យុទ្ធ Sunni ដ៏ខ្លាំងខ្លា ដណ្តើមបានគ្រប់គ្រង នូវទីក្រុង ដ៏ធំទី ២ របស់ប្រទេសមួយនេះ កាលពីថ្ងៃ ដើមសប្តាហ៍ ។ ប្រភពបញ្ជាក់ថា បណ្តាសព្វាវុធ ទាំងនោះ ភាគច្រើន  គឹមានការផ្គត់ផ្គង់ ដោយ សហរដ្ឋអាមេរិក ។ 

សេចក្តីរាយការណ៍ បន្តអោយដឹងថា​ ក្រុមសកម្មប្រយុទ្ធ Sunni ដ៏មានឥទ្ធិពលមួយនេះ កាលពី ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បានធ្វើការវាយប្រហារជាបន្តបន្ទាប់ ដោយវាយលុក និងដណ្តើម បានបណ្តាទីក្រុងធំៗ រួចធ្វើការរ៉ីបអូស សព្វាវុធថែមទៀតផង ជាដំបូងវាយលុក ពីក្រុង Smarra ទៅក្រុង Falluja និងចុងក្រោយក្រុង Mosul កាលពីថ្ងៃ ដើមសប្តាហ៍នេះ ។ រថពាសដែក យានជំ និះយោធា សូម្បីតែ ឧទ្ធម្ភាគចក្រ ជាច្រើនផ្សេងទៀត ក៏ត្រូវបានធ្លាក់ចូលទៅក្នុងដៃ​ ក្រុមសកម្ម ប្រយុទ្ធមួយនេះ ដូចគ្នាដែរ ។ 

គួររំឭកថា អ្វីដែលជាការព្រួយបារម្ភ ក្រោយពីមានការវាយលុក និង ដណ្តើមបាន នូវសព្វាវុធ ជា ច្រើននោះ គេឃើញមាន ក្រុម​រដ្ឋ​អ៊ីរ៉ាក់​និង​ឡឺវ៉ង់​អ៊ិស្លាម​និយម (ISIL) ចេះប្រើប្រាស់ នូវបេក្ខភាព បណ្តាសព្វាវុធទាំងនោះ ដូចគ្នាដែរ ។

ក្រុម​ចារកម្ម SITE បាន​និយាយ ថា អ្នក​នាំ​ពាក្យ​ក្រុម    ISIL  លោក Abu Mohammed al-Adnani បាន​សន្យា​ថា ការ​ប្រយុទ្ធ​នេះ​នឹង​ឆាបឆេះ​លើ​រដ្ឋធានី​បាកដាដ និង​កាបាឡា ជា​ក្រុង​នៅ​ភាគ​និរតី​នៃ​រដ្ឋធានី​នោះ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក ​ថា​  ជា​ទីតាំង​ពិសិដ្ឋ​បំផុត   ​មួយ​សម្រាប់​ក្រុម​ជន​មូស្លីម​និកាយ​ស៊ីអ៊ីត។

ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប. បាន​កោះ​ប្រជុំ​ភ្លាមៗ​ដើម្បី​ធ្វើការ​ពិភាក្សា​វិបត្តិ​នោះ    ជា​សញ្ញា​មួយ​នៃ​ក្តីបារម្ភ​ជា​អន្តរជាតិ​កើនឡើង ចំពោះ​ស្ថានការណ៍​ដែល​កំពុង​វិវត្ត​លឿន​មួយ​នេះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ញូវដតខម


Tags: Int news Unt news Breaking news Viral video Bomb Iraqi Middle East