CamNews

បច្ចេកវិទ្យា 

ប្រទេសសិង្ហបុរីជ្រើសរើសក្រុមហ៊ុន Ericsson និង Nokia ជំនួសក្រុមហ៊ុន Huawei សម្រាប់បណ្តាញ 5G

ក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំបំផុតទាំងបីរបស់ប្រទេសសិង្ហបូរី បានប្រកាសថា ខ្លួនបានជ្រើសរើសយកក្រុមហ៊ុន Ericsson របស់ស៊ុយអ៊ែតជាអ្នកផ្គត់ផ្គង់គ្រឿងបរិក្ខាដ៏សំខាន់សម្រាប់បណ្តាញ 5G របស់ខ្លួន ដែលភាគច្រើនធ្វើអោយក្រុមហ៊ុន Huawei Technologies របស់ចិនធ្លាក់ចុះ។



ប្រតិបត្តិករទូរគមនាគមន៍ធំបំផុតរបស់សិង្ហបុរី គឺក្រុមហ៊ុនទូរគមនាគមន៍សិង្ហបុរីនេះ នឹងប្រើឧបករណ៍ Ericsson ខណៈដែលក្រុមហ៊ុន StarHub-M1 បានជ្រើសរើសយកឧបករណ៍​​ Nokia​ ស្របពេលដែលរដ្ឋាភិបាលសិង្ហបុរី បានផ្តល់អាជ្ញាប័ណ្ណប្រតិបត្តិការ 5G ជាផ្លូវការដល់ក្រុមហ៊ុនទូរគមនាគមន៍ កាលពីថ្ងៃពុធ។

ប្រទេសសិង្ហបុរី នឹងចាប់ផ្តើមដាក់ឱ្យដំណើរការនូវសេវា 5G ចាប់ពីដើមឆ្នាំ ២០២១ តទៅ  ហើយគ្រោងនឹងបញ្ចប់ទូទាំងប្រទេស​​ នៅចុងឆ្នាំ ២០២៥ ។

លោក S. Iswaran រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង និងព័ត៌មាន មានប្រសាសន៍ថា ​យើងបើកអោយមានការប្រកួតប្រជែង ដោយស្មើភាព តែយើងជ្រើសរើសយក ក្រុមក្រុមហ៊ុនណា ដែលផ្តល់នូវសុវត្ថិភាព  និងដំណើរការ​ ធន់ទ្រាំនឹងការប្រើប្រាស់(resilience ) ។ លោករដ្ឋមន្ត្រីរូបនេះ ក៏បានសង្កត់ធ្ងន់ផងដែរថា ការផ្លាស់ប្តូរនេះ មិនមែនជាការបដិសេធរបស់ក្រុមហ៊ុន Huawei នោះទេ។ ​ជាមួយគ្នានេះ ក្រុមហ៊ុនដៃគូរបស់ Huawei  ​ក៏មិនសូវបានទទួល ​ license​ ក្នុងការដំឡើង 5G ​ទូទាំងប្រទេសដែរ  ដោយគ្រាន់តែ វាត្រូវបានការអនុញ្ញាតឱ្យដាក់ពង្រាយបណ្តាញ 5G នៅតាមតំបន់តូចតាចតែប៉ុណ្នោះ។

ប្រទេសសិង្ហបុរីបានហៅ 5G ថា ជាកម្លាំងជំរុញដ៏សំខាន់នៃការប្រកួតប្រជែងសេដ្ឋកិច្ច។ បណ្តាញ 5G ថ្មីដែលផ្តល់ល្បឿនបញ្ជូនទិន្នន័យលឿនជាង 4G ដល់ទៅ ១០០ ដង ត្រូវបានគេរំពឹងថា នឹងផ្តល់ការជម្រុញដល់អាជីវកម្ម ដែលប្រើបច្ចេកវិទ្យាជឿនលឿន ​ក៏ដូចជាអ៊ីនធឺណិតផងដែរ៕



ប្រែសម្រួល៖ ផាន់ណា

ប្រភព៖ asia.nikkei