Digitimes មិនបានផ្គត់ផ្គង់នូវព័ត៌មានបន្ថែមណាមួយ ផ្សេងទៀតឡើយ ស្តីពីលក្ខណៈសម្បត្តិរបស់ iPhone 6 ។ ប៉ុន្តែបើតាមរបាយការណ៍ជាច្រើន បានឲ្យដឹងថាឧបករណ៍នេះ នឹងមានអេក្រង់ ទំហំ ធំជាងមុនឡើងដល់ ៥អ៊ីន។ បើទោះជាអេក្រង់បានកើនជាងមុន ប៉ុន្តែវានៅរក្សានូវរូបរាងមិន ឲ្យធំ ខ្លាំង ដូចបណ្តា phablet របស់ Samsung ឡើយ។
iPhone 5S នឹងឆាប់មាន ជំនាន់បន្ទាប់របស់ខ្លួន (រូបភាព៖ BGR)
ការដែលអភិវឌ្ឍនូវស្មាតហ្វូនមួយ ដែលមានអេក្រង់ធំជាងមុន ត្រូវបានគេចាត់ទុកថា ជាសកម្ម ភាព គួរឲ្យភ្ញាក់មួយ និងក៏គួរឲ្យចាប់អារម្មណ៍ផងដែរ របស់ Apple។ បើសិនជាព័ត៌មានខាងលើ ជាការពិត នោះឆ្នាំ២០១៤ នឹងជាឆ្នាំមួយ ដ៏រង្គោះរង្គើនៃស៊េរី phablet ពេលដែលមានការចូលរួម ពីខាង Apple បន្ទាប់ពី Samsung បានបង្កើតទំព័រ Pahblet នេះ តាំងពីដើមឆ្នាំ២០១២ មក ជាមួយ នឹងម៉ូដែល Galaxy Note ជំនាន់ដំបូង៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ដទៃផ្សេងទៀត៖
- iPhone 6 និង Galaxy S5 នឹងមិនមាន អេក្រង់កោងឡើយ
- អ្នកប្រើប្រាស់ Windows Phone នឹងទទួលបាន 20 GB សម្រាប់ផ្ទុកទិន្នន័យ ដោយឥតគិតថ្លៃ
- ក្រុមហ៊ុន Mobitel ទិញយកក្រុមហ៊ុន Smart មែនឬ?
ប្រែសម្រួល៖ សិលា
ប្រភព៖ zing