តើអ្នកមានការព្រួយបារម្ភអំពីទម្ងន់របស់អ្នកមែន ដែរឬទេ? តើអ្នកចង់បានរាងដ៏ស្រលូនស្រស់ស្អាត
ដូចនារីដទៃទៀត មែនទេ? តើអ្នកបានត្រឹមខ្លួនរួចហើយ ឬនៅ ដើម្បីប្រែក្លាយរាងកាយរបស់អ្នកឱ្យ
មានរាងសិចស៊ី និងទាក់ទាញ? ខាងក្រោមនេះ គឺជាវិធីងាយៗ មួយចំនួនដែលអាចជួយអ្នក ឱ្យមាន
រាងស្រលូនសិចស៊ី បានក្នុងរយៈពេលឆាប់រហ័ស។
១/ ដើរធ្វើចលនាមុននឹង ទទួលទានអាហារពេលល្ងាច៖ ដើរធ្វើចលនាចុះឡើងមុន ទទួលទាន
អាហារពេលល្ងាច អាចជួយរាងកាយរបស់អ្នក ដុតរំលាយជាតិខ្លាញ់បានច្រើន និង កាត់បន្ថយការ
ទទួលទានអាហាររបស់អ្នក មិនឱ្យទទួលទានច្រើនពេក។ បើយោងតាមសកលវិទ្យាល័យ Glasgow
នៅក្នុងប្រទេស Scotland បានឱ្យដឹងថា៖ ការដើរធ្វើចលនាចុះឡើង រយៈពេល ២០នាទី មុនទទួល
ទានអាហារពេល នឹងជួយដុតរំលាយជាតិខ្លាញ់ក្នុងរាងកាយ បានយ៉ាងមានប្រសិទ្ធិភាព។
២/ ទឹក៖ ផឹកទឹកត្រជាក់ ឱ្យបាន ៨កែវ ជារៀងរាល់ថ្ងៃ។ អ្នកត្រូវផឹកទឹកឱ្យបាន ១កែវ មុននឹងទទួល
ទានអាហារ និង មុនពេលទទួលទាន ចំនីអាហារផ្សេងៗ ដើម្បីកុំឱ្យអ្នកមានអារម្មណ៍ថា ឃ្លានខ្លាំង
ពេក នៅពេលដែលទទួលអាហារ។ ម្យ៉ាងវិញទៀត សូមកុំបន្ថែមជាតិផ្អែមទៅក្នុងកែវទឹករបស់អ្នក។
៣/ សូណា៖ សូណា គឺជាមធ្យោបាយ ដ៏ល្អបំផុត ក្នុងការសម្រកទម្ងន់ ដែលអាចជួយអ្នកបញ្ចេញ
ញើស ជាតិពុលក្នុងខ្លួន ដុតរំលាយសារធាតុខ្លាញ់បានយ៉ាងល្អថែមទៀតផង។ មួយវិញទៀត អ្នក
ត្រូវផឹកទឹកឱ្យបាន ២ ទៅ ៣កែវ នៅពេលចូលទៅសូណា ដើម្បីកុំឱ្យខ្វះជាតិទឹក នៅពេលហូរញើស
ច្រើនពេក។ ក្នុងមួយថ្ងៃ អ្នកអាចសូណាបាន តែរយៈពេល ១៥ ទៅ ២០នាទី តែប៉ុណ្ណោះ ទើបល្អ។
ចំណាំ៖ ចំពោះអ្នកសម្ពាធឈាមខ្ពស់ អ្នកមានបញ្ហាបេះដូង ឬ កុមារ មិនត្រូវចូលទៅសូណាទេ៕