យានយន្ដ៖ គ្រោះថ្នាក់ចរាចរដ៏គួរឲ្យរន្ធត់ ភ័យខ្លាចមួយ បានកើតឡើងកាលពីយប់ថ្ងៃច័ន្ទ នៅក្នុងតំបន់ Hamminkeln ប្រទេសអាល្លឺម៉ង់ ដោយរថយន្ដទំនើបលំដាប់ថ្នាក់ពិភពលោក មួយគ្រឿង ម៉ូដែល Ferrari FF ពណ៌ប្រផេះ បើកធ្លាក់ផ្លូវ បុករនាំងដែក ជ្រុលទៅបុកដើមឈើ ផ្ទុះឆេះស្លាប់មនុស្សដល់ទៅ ២នាក់។
យោងតាមមន្ដ្រីប៉ូលីសនៅកន្លែងកើតហេតុ បានសន្និដ្ឋាន រៀបរាប់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរ បានកើតឡើងនាពេលយប់ ខណៈដែលរថយន្ដទំនើបមួយគ្រឿងនេះបានព្យាយាមបើក ជែងរថយន្ដផ្សេងទៀត ក្នុងល្បឿនយ៉ាងលឿន ដល់ទៅ ២០០ គ.ម/ម៉ ស្របពេលដែលមេឃកំពុងភ្លៀង ហើយក្នុងតំបន់ផ្លូវកោង ទើបអ្នកបើកបរខ្វះការគ្រប់គ្រង ក៏រេចង្កូតបុករនាំងដែកអបផ្លូវ ធ្លាយទៅបុកដើមឈើទើបផ្ទុះឆេះ បណ្ដាលឲ្យស្លាប់មនុស្សពីរនាក់។ ប្រភពព័ត៌មានបានបញ្ជាក់ទៀត ថា រថយន្ដទំនើបនេះគឺធ្វើដំណើរ ចេញមកពីប្រទេស ហូឡង់ ។ ទស្សនាវីដេអូ៖
ដោយ៖ អឿ អ៊ុយ
ប្រភព៖ gtspirit