ក្រុមហ៊ុនផលិតទូរស័ព្ទ Lava មកពីឥណ្ឌា ទើបបានបញ្ចេញស្មាតហ្វូន XOLO WIN Q900s
ដំណើរការដោយ Windows Phone 8.1 ហើយចំនុចលេចធ្លោរបស់វា គឺស្រាលបំផុតក្នុងពិភព
លោក។
បច្ចុប្បន្ន XOLO WIN Q900s គឺជាទូរស័ព្ទឆ្លាតវៃដំបូងគេបង្អស់ ដែលមានទម្ងន់ ១០០ក្រាម
ស្រាលបំផុត របស់ក្រុមហ៊ុនផលិតស្មាតហ្វូន Lava មកពីប្រទេសឥណ្ឌា។
XOLO WIN Q900s ត្រូវបានបំពាក់ប្រូសេសឺរ Snapdragon 200 quad-core 1,2 Ghz ។ Ram
1 GB អង្គចងចាំក្នុងម៉ាស៊ីន 8 GB មានរន្ធ microSD ។ XOLO WIN Q900s មានអេក្រង់ 4,7 inch
រីសូលូសឹន 720 pixel ។ កាមេរ៉ាក្រោយ 8 MP និងកាមេរ៉ាមុខ 2MP ។ ថាមពលថ្ម 1800 mAh
និងប្រើស៊ីម ២ ។ XOLO WIN Q900s ទំហំ 135,8 x 67,2 x 7,2 គឺមិនក្រាស់នោះទេ។ XOLO
WIN Q900s ក៏មានកម្មវិធី GPS, Bluetooth 4.0, Wi-Fi a/b/g/n, micro-usb ។ល។
XOLO WIN Q900s ត្រូវបានដាក់លក់ក្នុងតម្លៃ ប្រហែល ១៦៤ដុល្លារអាមេរិក។ បច្ចុប្បន្ន ស្មាត
ហ្វូននេះ ត្រូវបានបញ្ចេញលក់នៅក្នុងតែទីផ្សារឥណ្ឌាប៉ុណ្ណោះ ហើយគេមិនទាន់បានឃើញព័ត៌
មានណាមួយ និយាយថា ក្រុមហ៊ុន Lava នឹងចែកចាយ XOLO WIN Q900s ទៅកាន់ទីផ្សារអន្ដរ
ជាតិ នៅឡើយ មកដល់ពេលនេះ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ xolo/gsmarena