អាមេរិក៖ តាមសេចក្ដីរាយការណ៍ពីសារពណ៍មាន Star Bann កាលពីដើមសប្ដាហ៍នេះ
បានអោយដឹងថា បុរសម្នាក់ត្រូវបានតុការ ផាកជាទឹកប្រាក់ប្រមាណជា ២,០០០ ដុល្លារ
និងបញ្ជូនទៅកាន់ពន្ធធានាគាររយៈពេល ២១ខែថែមទៀត ខណៈដែលតុលាការបានរក
ឃើញថាបុរសរូបនេះ បានប្រព្រឹត្ដរឿងអសីលធម៌ជាមួយសត្វលា។
តាមប្រភពខាងលើបានអោយដឹងថា រឿងអសីលធម៌មួយនេះ បានកើតឡើងក្នុងតំបន់ Ma-
rion រដ្ឋ Indiana សហរដ្ឋអាមេរិក ខណៈដែលបុរសម្នាក់ ដែលមានឈ្មោះថា Romero វ័យ
៣១ ឆ្នំា មានមុខរបរជាកសិករ បានសារភាពប្រាប់តុលាការថា គាត់ពិតជាធ្លាប់បាន ប្រព្រឹត្ដ
រឿងអសីលធម៌ជាមួយសត្វលា និងសត្វសេះ ជាច្រើនដងពិតមែន។
លោក Romero បានបន្ថែមថា គាត់បានធ្វើរឿងអសីលធម៌បែបនេះ តាំងពីគាត់មានអាយុ ១៨
ឆ្នំាម្លេះ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏លោកចៅក្រម Steven Rogers បានសម្រេចចិត្ដ អោយ
លោកRomero បង់ប្រាក់ចំនួន ២,០០០ដុល្លារ និងបញ្ជូនទៅកាន់ពន្ធធានាគាររយៈពេល ២១ខែ
ផងដែរ៕
ដោយ៖ នារី
ប្រភព៖ nbcmiami