CamNews

យល់ដឹង 

កាលពី ៨.០០០ ឆ្នាំមុន មនុស្សលើផែនដី បានឃើញការផ្ទុះ សូពើណូវ៉ា ដ៏មហិមា

អវកាស៖ ៨ពាន់ឆ្នាំ កន្លងមកហើយ ដែលកាលនោះ មនុស្សសម័យបុរេប្រវត្តិ ទំនងជា បានងឿងឆ្ងល់ចំពោះ អ្វីដែលបាន ភ្លឺចិញ្ចែងចិញ្ចាច លើផ្ទៃមេឃ ដែលមនុស្សលើផែនដីយើង នាពេលបច្ចុប្បន្ននេះ មិនធ្លាប់ដែលបានឃើញនោះឡើយ។

វាមិនមែនមានផ្កាយធំ ដល់ថ្នាក់ បច្ចេញពន្លឺស្រស់ស្អាត ឬ ប្រហាក់ប្រហែលនឹង ព្រះអាទិត្យ នោះទេ ប៉ុន្តែវាគឺជាបន្ទុះ សូពើ ណូវ៉ា ដ៏មហិមា កាលពី ៨ពាន់ឆ្នាំមុននោះ នៅពេលដែលតារា ដ៏ធំមួយ ដល់អាយុកាលដែលត្រូវស្លាប់ ហើយព្រះអាទិត្យរបស់ យើងក៏នឹងអាចជួបវាសនា ដូចគ្នានោះដែរ នៅរយៈពេលជាង ១ពាន់លានឆ្នាំទៀត។

៨ពាន់ឆ្នាំមកហើយ ពន្លឺនៃបន្ទុះសូពើ ណូវ៉ា ដែលគេឲ្យឈ្មោះថា Veil Nebula នោះ មិនអាច នៅសេសសល់ឲ្យយើងបាន ឃើញ នោះឡើយ ក៏ប៉ុន្តែ កែវយឺតអវកាស Hubble បានផ្តិតយក រូបភាពជាច្រើន នៃកម្ទេចកម្ទីផេះ ដែលនៅសេសល់ក្រោយ ការផ្ទុះនៃផ្កាយដ៏ធំខាងលើនេះ ដែលវានៅតែស្ថិតនៅអណ្តែតត្រសែត ពាសពេញទីអវកាសនៅឡើយ។

អង្គការ ណាសា របស់អាមេរិក បានហៅកាកសំណល់នោះថា ជាការផ្ទុះសូពើ ណូវ៉ា ក្នុង ចំណោមការផ្ទុះដ៏ខ្លាំងក្លាបំផុត ក្នុងចក្រវាឡ ដែលនៅតែអាចមើលឃើញ ដោយកែវយឺត។

ទំហំដែលផេះ និង កាកសំណល់របស់វាបានជះ ពាសពេញផ្ទៃអវកាស គឺមានចម្ងាយ ព័ទ្ធ ជុំវិញរហូតដល់ ១១០ លានឆ្នាំពន្លឺ ស្មើនឹង ចម្ងាយពីផែនដីទៅព្រះអាទិត្យ គុណ នឹង ៦៣.០០០ ដង (១៥០.០០០.០០០ គីឡូម៉ែត្រ x ៦៣.០០០)៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh