CamNews

ជីវិតរស់នៅ 

អាហារទាំង៥យ៉ាងអាចផ្ដល់ ផលប៉ះពាល់ដល់ការគេង លក់

បរទេស៖ ជាមួយនឹងការធ្វើលំហាត់ប្រាណ ផឹកទឹកឲ្យបានគ្រប់គ្រាន់ និងការ មានទម្លាប់បរិភោគអាហារសុខភាព អាចជួយឲ្យអ្នកគេងលក់បានស្រួលដែល វាពិតជាមានសារៈសំខាន់ណាស់ សម្រាប់ជួយធ្វើឲ្យអ្នកមានសុខភាពល្អ ។ ប្រសិនបើអ្នកមានបញ្ហាគេងមិនលក់ តើអ្នកមានដឹងទេថា បណ្ដាលមកពីមូលហេតុអ្វីខ្លះ?

ខាងក្រោមនេះ ជាអាហារទាំង៥យ៉ាង ដែលអាចផ្ដល់ផលប៉ះពាល់ដល់ការគេងលក់របស់អ្នក៖

១. ការសេពគ្រឿងស្រវឹង
ពិតណាស់ថា ការផឹកស្រាទំពាំងបាយជូរនៅពេលយប់ អាចជួយធ្វើឲ្យអ្នកគេងលក់បានស្រួល ប៉ុន្តែវាអាចនឹងធ្វើឲ្យមាន ផលប៉ះពាល់ដល់ការគេងលក់របស់អ្នកនៅថ្ងៃបន្ទាប់បាន ។

២. អាហារខ្លាញ់ និងចៀន
ប្រសិនបើអ្នកបរិភោគអាហារខ្លាញ់ ឬចៀន អាចនឹងធ្វើឲ្យក្រពះចំណាយពេលយូរក្នុងការរំលាយអាហារ ដែលបណ្ដាល ឲ្យពោះរបស់អ្នកមិនស្រួល និងប៉ះពាល់ដល់ដំណេកទៀតផង ។

៣. សូកូទ្បា ឬសូកូឡាក្តៅ
ជាតិកាហ្វេអ៊ីន និងស្ករជាច្រើន ដែលមាននៅក្នុងសូកូទ្បា អាចធ្វើឲ្យមានផលរំខានដល់ការគេងលក់របស់អ្នក ។

៤. សាច់
ការបរិភោគសាច់បន្ទះក្រាស់ៗ អាចបណ្ដាលឲ្យក្រពះចំណាយពេលយ៉ាងយូរក្នុងការរំលាយអាហារ ពេលខ្លះអ្នកអាចនឹងគេងលក់ក៏ពិតមែន ប៉ុន្តែអ្នកប្រហែលជាត្រូវយល់សុបិននៅលើផ្លូវដ៏វែងអន្លាយ ។

៥. ទឹកសូដា
មានផ្ទុកជាតិកាហ្វេអ៊ីន និងស្ករ ប្រសិនបើអ្នកផឹកទឹកសូដាមុនពេលចូលគេង អាចប៉ះពាល់ដល់ការគេងរបស់អ្នកបាន ដោយសារជាតិស្ករក្នុងសូដា អាចជំរុញឲ្យខួរក្បាលធ្វើសកម្មភាព ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh