CamNews

យល់ដឹង 

វិធីងាយៗ ជួយកម្ចាត់ក្លិនមាត់ និង ក្លិនក្លៀកស្អុយ ដោយធម្មជាតិ

ក្លិនខ្លួនស្អុយអាក្រក់ គឺជារឿងដ៏អាម៉ាស់មួយ សំរាប់មនុស្សគ្រប់គ្នា មិនថាបុរស ឬស្រ្តីនោះទេ។
ជាពិសេស  នៅពេលដែលអ្នកកំពុងតែទិញទំនិញ  នៅក្នុងថ្នាក់រៀន  ការិយាល័យ  និង ពិធី
ផ្សេងៗ ដែលមានមនុស្សច្រើន។ តើធ្វើយ៉ាងណា ដើម្បីបំបាត់ក្លិនខ្លួនអាក្រក់ទំាងនោះបាន?
សូមកុំបារម្ភ ខាងក្រោមនេះ ជាវិធីសាស្រ្តបីយ៉ាង ដើម្បី បំបាត់ក្លិនមាត់ស្អុយ ក្លៀកស្អុយ និង
ជើងស្អុយ បានយ៉ាងមានប្រសិទ្ធិភាព។

១/ ក្លិនមាត់ស្អុយ៖ យកស្លឹកតែ ៣ ទៅ ៤ ស្លឹក   ទំពារយឺតៗ ឬ  ទទួលទានទឹកផ្លែក្រូចថ្លុង
និង ទឹកការ៉ុត ដើម្បីបំបាត់ធាតុក្តៅ និង បំបាត់ក្លិនមាត់ស្អុយ។

២/ ក្លិនក្លៀកស្អុយ៖ យកមើមខ្ញី ហាន់ជាបន្ទះស្តើងៗ យកមកជូតត្រង់ក្លៀក ក្នុងមួយថ្ងៃពីរ
ដង។

៣/ ក្លិនជើងស្អុយ៖ យកសាច់ជូរស មួយដុំ ទម្ងន់៦០ក្រាម    ត្រាំក្នុងទឹក   រួចត្រាំជើង រយៈ
ពេល ៣០នាទីមួយថ្ងៃ មួយដង។ ធ្វើបែបនេះ រយៈពេលពី៣ទៅ៥ថ្ងៃ នឹងធ្វើឱ្យក្លិនជើងរបស់
អ្នក ល្អប្រសើរឡើងវិញ៕

ដោយ៖ វណ្ណៈ
ប្រភព៖ wikihow


Tags: Lifestyle,  How to Eliminate Body Odor