អាមេរិក៖ បន្ទាប់ពីនាង Wolbert មានវ័យ ៣២ឆ្នាំ មានស្រុកកំណើតនៅរដ្ឋ Los Angeles បាន
ស្លៀកពាក់បែបស៊ិចស៊ី នៃសម្លៀកបំពាក់ដូចសត្វត្រី ហើយបានហែលជាលេងជាមួយសត្វត្រី
ឆ្លាមនោះ គឺបានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើល និងកោតសរសើរ ពីភាពក្លាហាន
របស់នាងយ៉ាងខ្លាំង។
នាង Wolbert បាននិយាយថា សម្រៀកបំពាក់ ដែលនាងបានស្លៀកពាក់ចុះក្នុងទឹក ជាមួយ
ត្រីឆ្លាមនោះ គឺត្រូវបានចំណាយទឹកប្រាក់ដល់ទៅ ១,០០០ ផោនឯណ្ណោះ។ អ្វីដែលអស្ចារ្យ
នោះគឺថា Wolbert ត្រូវបានចុះក្នុងទឹកជាមួយត្រីឆ្លាម និងត្រូវមុជទឹក ទៅក្នុងជម្រៅដល់ទៅ
១១៥ហ្វីតឯណ្ណោះ។
នាង Wolbert បានបន្ដថា ការចុះហែលទឹកជាមួយសត្វត្រីបែបនេះ គឺដោយសារតែនាង ចង់
បង្ហាញពីការអភិរក្សសត្វក្នុងដែនសមុទ្រ និងចង់បានអោយមនុស្សទាំងអស់ដឹងពី សារប្រ
យោជន៍ នៃសត្វក្នុងសមុទ្រ និងត្រូវតែចូលរូមជួយការពារសត្វក្នុងទឹកទាំងអស់គ្នា។ នេះជាវី
ដេអូក្លីប សូមចុចដើម្បីមើល៕
ដោយ៖ ណារិន្ទ
ប្រភព៖ dailymail