CamNews

ប្លែកៗ 

រត់ឡើងឈើមួយដើម មានប្រវែងជាង ១៩ម៉ែត្រ ដែលពេញដោយខ្លាញ់ ដើម្បីដណ្ដើមជ័យលាភី ក្នុងពិធីបុណ្យប្រពៃណី

មនុស្សរាប់រយនាក់ មានបុរស មានស្ដ្រី មានទាំងក្មេង មានទាំងចាស់ បាននាំគ្នាសម្រុកចូលក្នុង
ទីប្រជុំជន St Julian's ក្បែររដ្ឋធានីរបស់ប្រទេស Malta ដើម្បីចូលរួមការប្រកួតដ៏គ្រោះថ្នាក់មួយ ដែលត្រូវបានគេធ្វើឡើងនៅរៀងរាល់រដូវក្ដៅ។


ការប្រកួតនេះ ត្រូវបានគេចាត់ទុកជាទំនៀមទម្លាប់ចម្លែកមួយរបស់ជាតិ ដោយបេក្ខភាព​ដែល​ចូលរួមប្រកួតនឹងត្រូវរត់ឡើងទៅកាន់ទីចុងបង្អស់នៃឈើលោងមួយដើមដែលមានលាបពេញ
ដោយខ្លាញ់ នៅក្នុងល្បែងកំសាន្ដ ដែលមានឈ្មោះថា Gostra ។

បុរសម្នាក់នេះ បានឡើងដល់គោលដៅ និងកំពុងឈូងយកទង់ដែលនៅក្បែរដៃ។

Gostra ជាល្បែងប្រជាប្រិយមួយដែលត្រូវបានបង្កើតឡើងកាលពីយុគសម័យកណ្ដាល។ បុរស
ស្ដ្រី និងក្មេងៗ ដែលជាប់ទាក់ទិននឹងជនជាតិ Maltese ត្រូវបានគេអនុញ្ញាតឱ្យចូលរួម​ការប្រកួត​ដណ្ដើមទង់មួយចំនួនដែលត្រូវបានគេដាក់ភ្ជាប់នៅផ្នែកខាងចុងនៃបង្គោលឈើធំ និងរលោងមួយ
ដើម។ ឈើនេះ ត្រូវបានដាក់បែរទៅកាន់ស្រះទឹក ដើម្បីជួយឱ្យអ្នកចូលរួមប្រកួត ចៀសផុតពី
គ្រោះថ្នាក់។

បុរសដែលមានមាឌធំម្នាក់នេះ កំពុងព្យាយាមរត់ឡើង សំដៅទៅរកទីខាងចុងនៃឈើរលោងមួយ
ដើម ដើម្បីយកទង់ដែលនៅសល់។

ថ្វីបើមិនមានគ្រោះថ្នាក់ដល់ជីវិត ប៉ុន្ដែអ្នកចូលរួមលេងល្បែងប្រជាប្រិយនេះ អាចទទួលរងរបួស
ខ្លះៗ នៅពេលពួកគេឡើងមិនដល់គោលដៅ និងត្រូវធ្លាក់ចុះទឹក។

គួររំឭកថា ពិធីបុណ្យនេះ ត្រូវបានគេរៀបចំធ្វើឡើងនៅថ្ងៃទី ២៥ ជារៀងរាល់ឆ្នាំ ក្នុងអំឡុងពិធី
បុណ្យ របស់ទីប្រជុំជន St Julian ។


នៅក្នុងពិធីនេះដែរ គេក៏ឃើញមានកម្មវិធីអបអរ ដោយមានការបាញ់កាំភ្លើង លាន់ឮកងរំពង នៅ
តំបន់ St Julian ក្បែរក្រុង Valletta ។
 


ដោយ ៖ តារា
ប្រភព ៖ mirror


Tags: climb Maltese festival tradition Malta Gostra St Julian