គំនិតថ្មីស្ដីអំពីការសាងសង់ស្ថានីយរថភ្លើងបណ្ឈរ ដំបូងក្នុងពិភពលោក ដោយខ្សែរថយន្ដភ្លើង
ទាំងឡាយ នឹងចតបញ្ឈរត្រង់ទៅលើ តាមជញ្ជាំងនៃអាហារខ្ពស់កប់ពពក នឹងជួយឱ្យទីក្រុងមិន
មានភាពចង្អៀត។
បណ្ដាស្ថានីយរថភ្លើងក្រោមដី នៅក្រុងធំៗ ដូចជាក្រុងឡុងដ៍ ឬក្រុងញូវយ៉កជាដើម គឺតែងតែ
មានហេត្ថារចនាសម្ព័ន្ធធំទូលាយ ប្រៀបដូចជាឋានសួគ៌។ ប៉ុន្ដែ គំនិតថ្មីបំផុត និងចម្លែកមួយនេះ អាចឱ្យគេកាត់បន្ថយទំហំនៃស្ថានីយទាំងនោះបានមួយកម្រិត។
គំនិតចម្លែក ស្ដីអំពី “មជ្ឈមណ្ឌលរថភ្លើងបញ្ឈរល្បឿនលឿន” នេះ គឺជាការចង់បានរបស់
កំពូលអ្នកគូប្លង់ជនជាតិអង់គ្លេស គឺ Christopher Christophi និង Lucas Mazarrasa ។ ពួកគេបាន
បកស្រាយថា គម្រោងនេះនឹងជាដំណោះស្រាយល្អ សម្រាប់សកម្មភាពដឹកជញ្ជូន នៅពេលអនា
គត ក្នុងនោះ វានឹងជួយដោះស្រាយបញ្ហាទីតាំងចំណតរថភ្លើង ដែលនឹងកាន់តែចង្អៀត និង
បញ្ហាផ្សេងៗ ដែលក្រុងទាំងឡាយអាចត្រូវប្រឈមមុខ នៅឆ្នាំ ២០៧៥។
នៅពេលរថភ្លើងប្រភេទថ្មីនេះ បំលាស់ទី និងប្ដូរពីការរត់បណ្ដោយ ទៅជាបញ្ឈរត្រង់ ពេលនោះ
ទូរនិមួយៗ នឹងបង្វិលខ្លួន អនុញ្ញាតឱ្យអ្នកដំណើរនៅតែស្ថិតក្នុងឥរិយាបទក្បាលទៅលើ ដូចធម្មតា
និងអាចទស្សនាទិដ្ឋភាពនៃទីក្រុង។ រថភ្លើងនេះនឹងតោងជាប់ដោយប្រព័ន្ធមេដែក ដែលត្រូវបាន
បំពាក់នៅតាមជញ្ជាំងអាគារខ្ពស់ ជាស្ថានីយរថភ្លើង ជួយឱ្យវាមិនចាំបាច់ពឹងទៅលើផ្លូវដែកដូច
បច្ចុប្បន្ន។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily Mail