ការប្រកួត Capital One Cup បានចូល មកដល់ វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ ជើងទី ២ ហើយដែល មានក្រុម Manchester United ប៉ះជាមួយ ក្រុម Sunderland ដោយលើកនេះ នៅក្នុងទឹកដី Old Trafford របស់ បិសាចក្រហម ។ កាលពី ជើងមុន ក្រុម Manchester United បានចាញ់ ក្រុម Sunderland ក្នុងលទ្ធផល ២ ទល់ ១ ។
នៅក្នុងតង់ទី ១ ក្រុម Manchester United គ្រប់គ្រង បាល់បានល្អ គ្រាន់បើ ហើយក៏អាច រកគ្រាប់បាន មុនក្នុង នាទីទី ៣៧ ដោយ Johnny Evans ។ លទ្ធផល បណ្តោះអាសន្ន ក្នុងតង់ទី ១ ក៏បញ្ចប់ទៅ ក្នុង លទ្ធផល ១ ទល់ ០ (២ ទល់ ២) ។ ចូលមកដល់ តង់ទី ២ ក្រុមទាំង ២ មិនអាច ស៊ុតចូលគ្នា ទៅវិញ ទៅមកឡើយ រហូតដល់ ម៉ោងបន្ថែម ១៥ នាទី ២ ដងព្រោះ គ្រាប់បាល់ សរុបគឺ ៣ ទល់ ៣ ។ នៅក្នុង នាទីទី ១១៩ Sunderland ក៏បំបែក ភាពស្ងប់ស្ងាត់ ស៊ុតបាន មួយគ្រាប់ ដោយកីឡាករ Phillip Bradsley ។ ក្រោយមក នាទីទី ១២០ Javier Hernandez ក៏តាមបាន មួយគ្រាប់វិញ ធ្វើអោយលទ្ធផល សរុបគឺ ៤ ទល់ ៤ ក៏សំរេចដោយ ការទាត់បាល ប៉េណាំងទី ។ គ្រាប់បាល់ ៥ គ្រាប់ Manchester United ស៊ុតចូល បានតែ មួយគ្រាប់ ប៉ុណ្ណោះ ចំណែក Sunderland ៥ គ្រាប់ស៊ុត ចូលបាន ២ គ្រាប់ ។ ដូចនេះ ឆ្មាខ្មៅ Sunderland នឹងឡើងទៅ ប្រកួតវគ្គ ផ្តាច់ព្រ័ត្រ Capital One Cup ៕
ដោយ ៖ កុសល
ប្រភព ៖ youtube,k14,livescore