CamNews

ទូរស័ព្ទ 

តើអ្នកនាងកាន់បង្ហាញ Nokia N9 ជានរណា?

កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ នៅតាមបណ្តាញសារព័ត៌មានក្នុងស្រុកនានា​គេសង្កេតឃើញ​
មានការផ្សព្វផ្សាយ មួយអំពីទូរស័ព្ទចល័ត Nokia N9​ដែលកាន់បង្ហាញដោយ​នារីម្នាក់​ប្រកប
ដោយ​រូបឆោមលោមពណ៌ និងសំលៀក បំពាក់ដ៏ស្រស់ឆើតឆាយនិងទាន់សម័យ។

សេចក្តីក្នុងការផ្សព្វផ្សាយនោះគឺអញ្ជើញអ្នកអានទាំងអស់អោយចូលរួមទស្សន៍ទាយថា
តើនារីរូបនោះគឺជានរណា បន្ទាប់មកទៀតផ្ញើចំឡើយតាម SMS ទៅលេខទូរស័ព្ទពីរខ្សែគឺ
០៩០ ៧៨៦ ៦៨៨ និង ០៧៧ ៧៨៦ ៦៨៨ ឬតាមអ៊ីមែល IamN9@ovi.com ឬតាម
ហ្វេសប៊ូក facebook.com/IamN9។ ក្នុងការផ្សព្វផ្សាយដដែលនោះ ក៏បានបញ្ជាក់ផង
ដែរថា អ្នកដែលទាយបានត្រឹមត្រូវនឹងមានឱកាសទទួលបានសំបុត្រ VIP ដើម្បីចូលរួមក្នុង
កម្មវិធីសម្ពោធន៍ Nokia N9, ឈ្នះទូរស័ព្ទ Nokia N9 និងរង្វាន់ដ៏ច្រើនទៀត។

លោកព្រំ រតនៈ ប្រធានផ្នែក Marketing នៃក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជា-ឡាវ បានមាន​
ប្រសាសន៍ថា ៖ ��Nokia បានបើកឱកាសជូនអ្នកអាន ក៏ដូចជាអតិថិជន​ទូរស័ព្ទទាំងអស់
​អោយ​ចូលរួមទស្សន៍ទាយចាប់ពី សប្តាហ៍នេះ រហូតដល់ដំណាច់សប្តាហ៍ក្រោយ។ ក្នុងចំណោមអ្នកដែលទស្សន៍ទាយបានត្រឹមត្រូវក្រុមហ៊ុននឹងធ្វើការជ្រើសរើសដើម្បីចូលរួម
ពិធីសម្ពោធ Nokia N9 ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១១​ក្នុងទ្រង់ទ្រាយ​ធំមិនធ្លាប់មានពីមុន ��។ លោករតនៈពុំបានបញ្ជាក់លំអិតអំពីកម្មវិធីសម្ពោធន៍ នៅឡើយ
ទេ ដោយលោកគ្រាន់តែបានលើកឡើងថា ជាពិធីដ៏គគ្រឹកគគ្រែងនៅក្នុងរាជធានីភ្នំពេញ
មានលក្ខណៈជាអន្តរជាតិ និងមានភ្ញៀវ និងតារាល្បីៗជាច្រើនរូប។

ឆ្លើយតបនឹងសំណួរថា តើ Nokia N9​មានលក្ខណពិសេសអ្វីខ្លះលោករតនបាន​គូសបញ្ជាក់​
ទៅលើចំណុច សំខាន់ៗមួយចំនួនដូចខាងក្រោម ៖
1. Swipe ៖ វាគឺជាស្មាតហ្វូនដ៏ថ្មីសន្លាងរបស់ Nokia ដែលបញ្ជាដោយប្រើម្រាមដៃអូសឬ
ទាញនៅលើ អេក្រង់សុទ្ធសាធ ពោលគឺវាពុំមាន Home Key ទេ។ បើចង់ត្រលប់ក្រោយវិញ
ឬមកកន្លែងដើមវិញ គ្រាន់តែយកម្រាមដៃអូសឬទាញចេញពីជ្រុងណាមួយនៅលើអេក្រង់
ជាការស្រេច។
2. Home Screen បីផ្ទាំងវិលជុំ ៖ Home Screen​ទី១សំរាប់ដាក់ឬរៀបកម្មវិធីដើម្បីបញ្ជា
ទូរស័ព្ទ​ដូចជាកម្មវិធីហៅទូរស័ព្ទចេញ ផ្ញើសារ ថតរូប ឆែកអ៊ិនធឺណិត។ល។ Home Screen
ទី២ សំរាប់ផ្ទុកកម្មវិធីទាំង ឡាយដែលអ្នកប្រើបានបើកហើយតែមិនទាន់ចង់បិទទៅវិញ និង
Home Screen ទី៣ សំរាប់ប្រាប់ ដំណឹងថ្មីៗពីព្រឹត្តិការណ៍ក្នុងទូរស័ព្ទដូចជា Missed Calls,
Software Update, SMS, Social Network ។ល។
3. ការរចនាម៉ូតដ៏ល្អវិចិត្រ ៖ Nokia N9 មានបីពណ៌គឺខ្មៅ ខៀវ និងផ្កាឈូក មានរាងចតុ
កោណកែង អេក្រង់មាំខ្មៅក្រិបដែលផ្តល់ពន្លឺភ្លឺច្បាស់ត្រជាក់ភ្នែក។​វាផលិតចេញពីវត្ថុធាតុ
ប៉ូលីកា​បូណាត ដែលធន់ ទោះជាត្រូចឆ្កូត ឬកកិតខ្លាំងកំរិតណាក៏​ដោយក៏ពណ៌​ដើមកំណើត​
របស់វានៅរក្សាដដែល។ មិនត្រឹមតែ ប៉ុណ្ណោះ វត្ថុធាតុនេះ​ថែមទាំងដើរតួនាទី​ជាកាតាលីករ
សំរួល​អោយការស្រូបចាប់សេវាបានខ្លាំង ហើយ នឹងនរទៀត។
4. កាម៉េរា ៖ មានទំហំ 8 Megapixel និងកញ្ចក់ប្រភេទ Carl Zeiss អាចថតរូបបានច្បាស់ល្អ
និងថតវីដេអូ HD។
5. NFC ៖ គឺជាបច្ចេកវិទ្យាភ្ជាប់ទំនាក់ទំនងថ្មី ដោយពុំចាំបាច់ផ្ទៀងរកឈ្មោះដូច Bluetooth
ឡើយ។ គ្រាន់ តែយកទូរស័ព្ទ Nokia N9 ទៅប៉ះនឹង Nokia N9 ដូចគ្នា ឬឧបករណ៍ដែលមាន
NFC វាស្គាល់គ្នាភ្លាម ហើយអាចចាប់ផ្តើមផ្ទេររូបភាព វីដេអូ ឬលេខទំនាក់ទំនង​អោយគ្នាទៅ
វិញ​ទៅមកយ៉ាងងាយស្រួល បំផុត។ វាអាចភ្ជាប់ជាមួយឧបករណ៍បំពាក់បន្ថែម NFC ផ្សេង
ទៀតដូចជា ធុងបាស ឬកាសស្តាប់ ត្រចៀក ដូច្នេះការស្តាប់ចំរៀង មិនចាំបាច់ប្រើប្រាស់ខ្សែ
ឬផ្ទៀង​ឈ្មោះគ្នាដូចមុនទៀតឡើយ ដោយ គ្រាន់យកវាមកប៉ះគ្នា ជាការស្រេច។

សូមតាមដានទាំងអស់គ្នា តើនារីរូបណាដែលកាន់បង្ហាញទូរស័ព្ទ Nokia N9? តើនរណាខ្លះបានទាយត្រូវ ហើយមានសំណាងចូលរួមក្នុងកម្មវិធីសម្ពោធ Nokia N9 និងសាក
ល្បងប្រើ Nokia N9 ដើម្បីទទួលបានបទពិសោធន៏ ថ្មី?។

ដោយ៖ មិនា

Tags: