សុខភាព៖ ការធ្វើលំហាត់ប្រាណភ្នែកមាន ៣សកម្មភាព ដូចខាងក្រោមវាអាចជួយកាត់បន្ថយស្នាមជ្រីវជ្រួញនៅលើផ្ទៃមុខ។
១. កាត់បន្ថយស្នាមជ្រីវជ្រួញនៅលើថ្ពាល់
ជាដំបូងអ្នកត្រូវយកចុងម្រាមដៃទាំងអស់ដាក់កណ្តាលថ្ងាស ក្រោយមកអូសម្រាមដៃទាំងនោះ មកសងខាងសៀតផ្កា។ បន្ទាប់មកទាញរោមចិញ្ចើម ឡើងឲ្យខ្ពស់ដោយប្រើចុងម្រាមដៃកូន ហើយរក្សាលំនឹងឲ្យនឹង ក្នុងរយៈពេល៣០វិនាទី។ ការអនុវត្តបែបនេះជាប្រចាំ ២ ឬ ៣ ដងក្នុងមួយថ្ងៃ ដើម្បីជួយសម្រួល សាច់ដុំផ្សេងៗនៅលើថ្ងាស។ ក្រៅពីនេះ ការធ្វើដូច្នេះនៅមុនពេលចូលគេង ក៏អាចជួយឲ្យអ្នកបានគេង លកស្កប់ស្កល់ផងដែរ។
២. ការបន្ថយស្នាមជ្រីវជ្រួញជុំវិញមាត់
អ្នកត្រូវហាមាត់ឲ្យធំដូចអក្សរ O និងយកម្រាមដៃចង្អុលទាំង២ ទៅដាក់លើរង្វះមាត់ឡើងទៅលើថ្នមៗ និងអូសរហូតដល់ផ្នែកក្រោម ច្រមុះហើយរ្សានៅក្នុង ស្ថានភាពបែបនេះឲ្យបាន ៣០ វិនាទី ទើបត្រឡប់មកសភាព ដើមវិញបន្តិចម្តងៗ។ អ្នកគួរអនុវត្តបែបនេះឲ្យបាន ២
ទៅ ៣ដងក្នុងមួយថ្ងៃ ទើបជាការប្រសើរ។
៣. ទប់ទល់នឹងការជ្រួញត្របកភ្នែកខាងក្រោម
អ្នកត្រូវយកម្រាមដៃចង្អុលដាក់នៅលើស្បែកនៅក្បែរកន្ទុយភ្នែកទាំង២ ក្រោយមកសម្លឹងទៅខាងឆ្វេង និងខាងស្តាំ។ បន្តាប់មកសម្លឹងតៅលើ សម្លឹងមកក្រោម នឹងទៅមុខ។ អ្នកត្រូវរក្សាឥរិយាបទបែបនេះ ឲ្យបាន៤០វិនាទី និងអនុវត្តចំនួន៣ ដង ក្នុងមួយថ្ងៃ។ ការធ្វើបែបនេះក៏អាច កាត់បន្ថយភាពហើមត្របកភ្នែក ខាងក្រោមបានដែរ៕