CamNews

យល់ដឹង 

វិធីសំអាត និង ថែរក្សា បន្ទប់ទឹកឱ្យស្អាត មាន បរិយាកាសល្អ និង មានក្លិនក្រអូប

មានវត្ថុ ២យ៉ាងសំខាន់បំផុត  ដែលអ្នកត្រូវ រៀបចំឱ្យបានស្អាត នៅក្នុងបន្ទប់ទឹក ទី១៖
គឺត្រូវចំរៀប   បន្ទប់ទឹក   ឱ្យមានសណ្តាប់ធ្នាប់   ឱ្យចង់គយគន់។ ទី២៖  គឺត្រូវសំអាត​
បន្ទប់ទឹក ឱ្យស្អាត និងមានគ្មានក្លិន។

ខាងក្រោមនេះ វិធី មួយចំនួន សំរាប់ សំអាត និង ការពារ បន្ទប់ទឹក ឱ្យភ្លឺ សស្អាត និង
មានក្លិនក្រអូប៖

១/ បន្ទប់ទឹក ត្រូវមានបង្គួច ឬ បំពង់បឺតខ្យល់ ដើម្បី ឱ្យមានខ្យល់កាអាស   ចេញ-ចូល
គ្រប់គ្រាន់។

២/ ត្រូវសំអាត បន្ទប់ទឹក ឱ្យបាន ២ដង ក្នុង ១សប្តាហ៍ ដោយប្រើទឹកសំអាត បន្ទប់ទឹក
ដើម្បីកំចាត់មេរោគ និង សស្អាត។

៣/ ត្រូវបោក សំអាតកន្សែង  ជូតខ្លួន  ដែលប្រើរួច    ហាលឱ្យស្ងួត និង  មិនត្រូវ យក
កន្សែងសើម មកព្យួរទុក ក្នុងបន្ទប់ទឹក វាអាចធ្វើឱ្យក្លិន។

៤/ អ្នកអាចចាក់ទឹកខ្មេះ លើឥដ្ឋការ៉ូ ក្នុងបន្ទប់ទឹក   ហើយបិតទ្វារ ឱ្យជិត នៅពេលអ្នក
មិនប្រើប្រាស់ ឬ ចេញទៅខាងក្រៅ  ធ្វើបែបនេះ  អាចជួយ ឱ្យបន្ទប់ទឹក មានក្លិនល្អ។

៥/ អ្នកក៏អាចប្រើ   ផ្លែក្រូចសើច ១ផ្លែ ឬ ចិត ១ចំហៀង ដាក់ ក្នុង បន្ទប់ទឹក ដើម្បីមាន
ក្រអូប និង ការពារ  សត្វល្អិតច្រៃ  មិនចូលក្នុងបន្ទប់ បានដែរ។ ម្យ៉ាងទៀត អ្នកបន្ថែ​ម
នូវដើមរុក្ខជាតិ ឬ ផ្កាផ្សេងៗ ដើម្បីឱ្យ បន្ទប់ទឹក មានបរិយាកាស កាន់ប្រសើរឡើង៕

ដោយ៖ វណ្ណៈ
ប្រភព៖ howstuffworks


Tags: Lifestyle How to Keep a Bathroom Smelling Fresh