Samsung បានរៀបចំបង្ហាញខ្លួននូវគំរូស្មាតហ្វូន Android ស៊េរីមធ្យមថ្មីមួយ មាន CPU Dual Core
Support ស៊ីមពីរ ជាមួយរូបរាងខាងក្រៅស្រដៀងខ្លាំងទៅនឹង Galaxy S III។
Galaxy Core មានឈ្មោះកូដ GT-I8262 ហើយរូបភាពនៃផលិតផលនេះត្រូវបាន Hi-tech.mail ជា
អ្នកបង្ហោះលើអ៊ីនធឺណេត។ បើតាម GSM Arena, ម៉ូដែលនេះ ត្រូវបានសន្និដ្ឋាន នឹងបង្ហាញខ្លួន
នៅប្រទេសចិន និងរុស្ស៊ី នៅពាក់កណ្តាលខែឧសភា ខាងមុខនេះ ក្នុងតំលៃ 320 Euro។
Galaxy Core មានការរចនាម៉ូតដូចច្រើនទៅនឹង Galaxy S III តាំងពីផ្នែកខាងមុខ ដល់ផ្នែកខាង
ក្រោយ, កាមេរ៉ា អំពូល Flash ក៏ដូចជា Speaker ក្រៅ។ ស្មាតហ្វូននៅតែរក្សារូបរាងសំបកធ្វើពី
ជ័រ អាចដោះចេញបាន។
ស្តីពីរូបសណ្ឋាន ស្មាតហ្វូនថ្មីរបស់ Samsung អាចប្រើបានស៊ីមពីរ មានអេក្រង់ទំហំ 4,3 inch ជា
មួយកំរិតពន្លឺ WVGA, ប្រើ Chip Dual Core ល្បឿន 1,2 GHz, RAM 768 MB។ វាមានមេម៉ូរីក្នុង
8 GB អាចបន្ថែមមេម៉ូរីក្រៅបាន, Wi-Fi, Bluetooth 4.0 និង GPS។
ជាកស្តែង Galaxy Core មានកាមេរ៉ាទំហំតែ 5 megapixel ប៉ុណ្ណោះ។ វាមានទម្ងន់ 140 g, កម្រាស់
8,95 mm ហើយនឹងប្រើប្រព័ន្ធប្រតិបត្តិការ Android 4.1 Jelly Bean ពេលដាក់លក់នៅលើទីផ្សារ
ជំនួសឲ្យ 4.2 ដូច Galaxy S4៕
ដោយ៖ សិលា
ប្រភព៖ VE