CamNews

ព័ត៌មានបច្ចេកវិទ្យា 

ទៀតហើយ មិនឈប់ឈរសោះ! Apple និង Samsung បន្តធ្វើការប្តឹងផ្តល់គ្នា លើកនេះដល់ iPhone 5, Galaxy S3

កាលពីពេលថ្មីៗនេះ ទាំងខាង Apple និង Samsung បានបញ្ចេញនូវតារាងឈ្មោះឧបករណ៍ Mobile ចុងក្រោយ ដែលម្ខាងៗមាន ១០ ផលិតផល ដោយភាគីទាំងពីរបានចោទប្រកាន់គូ ប្រជែង ថាបានរំលោភលើប័ណ្ណប៉ាតង់របស់ខ្លួន ហើយការជំនុំជម្រះក្តី នឹងធ្វើឡើង នៅចុងខែ មីនា ខាងមុននេះ។ 

ពាក្យបណ្តឹងដែលផ្ញើទៅតុលាការសហព័ន្ធ Apple បានបញ្ចូលបន្ថែមនូវបណ្តាឈ្មោះឧបករណ៍ Mobile របស់ Samsung ដែលក្នុងនោះរួមមាន Galaxy Nexus, Galaxy Note, Galaxy Note II, Galaxy S3 និង Admire សុទ្ធតែចោទប្រកាន់ថា បានរំលោភលើប័ណ្ណប៉ាតង់របស់ខ្លួន។ ឆ្លើយតប នឹងសកម្មភាពនេះ Samsung បានឲ្យដឹងថា Apple iPhone 4, iPhone 4S, iPhone 5 រួមជាមួយ នឹង iPad 2, iPad 3 និង iPad 4 ក៏សុទ្ធតែបានរំលោភប័ណ្ណប៉ាតង់ដែលក្រុមហ៊ុនកូរ៉េមួយនេះ កំពុងតែកាន់កាប់ផងដែរ។

ដូច្នេះ Apple និង Samsung បានដាក់ចេញនួវតារាងឈ្មោះចុងក្រោយ ដែលត្រូវប្តឹង ដែ ម្ខាងៗ មាន ១០ ឧបករណ៍ Mobile ដែលក្រុមហ៊ុនចោទប្រកាន់គូប្រជែងរបស់ខ្លួន បានរំលោភ លើប័ណ្ណប៉ាតង់ ដែលខ្លួនកំពុងតែគ្រប់គ្រងនោះ។

ការប្រឆាំង ទាស់គ្នាលើបញ្ហាប៉ាតង់ នៅលើបណ្តាឧបករណ៍ Mobile រវាង Apple និង Samsung បានអូសបន្លាយ យូរឆ្នាំមកហើយ។ មកទល់ពេលនេះ Apple គឺជាអ្នកទទួលបានជ័យជំនះដ៏ធំ ធេង ដោយបានបង្ខំឲ្យ Samsung ត្រូវចេញប្រាក់សំណងចំនួន ៩៣០ លានដុល្លារ មកឲ្យខ្លួន ដោយសារតែ ឧបករណ៍ Mobile ចំនួន ១៣ ម៉ូដែលរបស់ Sasmung បានរំលោភប័ណ្ណប៉ាតង់របស់ Apple ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress


Tags: Apple Samsung litigation iPhone 5 Galaxy S3 Smartphone Hightech