CamNews

កីឡា 

Jessica Ennis ឈ្នះមេដាយមាស​ភ្លាម ទៅ"Beauty Salon" ភ្លែត!


តារា៖ តាមការអោយដឹងពីទស្សនាដ្ដី 'Hot Day' ប្រទេសអង់គ្លេស ដែលបានចុះផ្សាយកាល
ពីដើមសប្ដាហ៍នេះថា កញ្ញាការនី Jessica Ennis ដែលទើបតែឈ្នះមេដាយមាសការប្រកួត
កីឡាអូឡាំពិក នៅប្រទេសអង់គ្លេស​ ឆ្នាំ ២០១២​​ ថ្មីៗ បានទៅផាត់មុខនៅ​ BeautySalon​
ភ្លែត។

 

នាង Jessica Ennis មានវ័យ ២៦ ឆ្នាំ ត្រូវបានអ្នកគាំទ្រស្ងើចសសើរយ៉ាងខ្លាំង បន្ទាប់ពីនាង
ទទួលបានជោគជ័យ ក្នុងការប្រកួត Heptathlon កាលពីថ្ងែ សៅរិ៍ កន្លងទៅនេះ។ គួរបញ្ចាក់
ដែរថា នេះជាលោកទីមួយហើយដែល Ennis ធ្វើបានល្អ​ក្នុងការប្រកួតរយៈពេល ១២ឆ្នំា របស់
ប្រទេសអង់គ្លេស។




នាង Ennis​ បាននិយាយថា​ នាងពិតជាសប្បាយចិត្ដណាស់ ដែលបានយកឈ្នះ លើកីឡា
ករនីជាច្រើននាក់ មកពីបណ្ដាប្រទេសជាច្រើន នៅជុំវិញពិភពលោក។ នាងបានបន្ដថា
ដោយសារតែការប្រកួតកីឡា បានធ្វើអោយស្បែកមុខរបស់នាង មានការប៉ះពាល់ជាមួយ
ធូលីដី និងកំដៅថ្ងៃពេក ទើបនាងសម្រេចចិត្ដ ទៅផាត់មុខ (Make up) របស់នាងអោយស្អាត
ដូចដើម

 

ដោយ៖ នារី
ប្រភព៖ dailymail



Tags: star Jessica Ennis England Beauty salon