កីឡាករ Robin van Persie បានបញ្ចេញមតិទៅកាន់សារព័តមានថា UEFA ពិតជាកំសាក
ណាស់ដែលការពារលោកអជ្ញារកណ្តាលសញ្ជាតិទួគីនោះ។ ហេតុផលដែល Van Persie
និយាយដូចនេះព្រោះគេគិតថា តាមសភាពខាងក្រៅកំហុសរបស់ Nani មិនអាចដល់កំរិត
Free Kick ផងព្រោះ Nani សឹងតែមិនអាចធ្វើអ្វីទៅលើ Arbeloa បានផងក្នុងពេលនោះ។
Persie បន្តថាហេតុអ្វី UEFA មិនឆ្លើយថាលោកអជ្ញារកណ្តាលមើលមិនច្បាស់ ឬមើលមិន
ឃើញតែបែជាគាំទ្រនឹងការពារទៀត ព្រោះតែចង់បិទបាំងពីកំហុសរបស់ខ្លួនដែលបាន
ដាក់អជ្ញារកណ្តាលដែលមិនមានបទពិសោធន៍ នឹងមិនដែលចូលកាត់សេចក្តីក្នុងការប្រកួត
ធំៗ ជាងមួយខែទៅហើយអោយមកចូលធ្វើជាអជ្ញារកណ្តាលក្នុងការប្រកួតដ៏ធំបែបនេះ។
Robin van Persie អាចនឹងត្រូវ UEFA នឹងលោកអជ្ញារកណ្តាល Cakir ប្តឹងពីបទបរិហាកេរ៍្ត
ក្នុងពេលឆាប់ៗនេះ៕
ដោយ ៖ កុសល
ប្រភព ៖ telegraph