CamNews

កីឡាអន្តរជាតិ 

Man City ត្រូវបាន UEFA ពិន័យ ៤៨ លានផោន ហើយនិងដាក់លក្ខណ មួយចំនួនទៀត ដើម្បីបានលេង Champion League វិញ

កាលពីមុនថ្ងៃ ដែលក្រុម Man City បានឈ្នះពានរង្វាន់ English Premier League នោះយើងបាន លេចលឺ ដំណឹងមកថា UEFA ចង់ដកសិទ្ធិលេង Champion League នៅរដូវកាលក្រោយ ចេញបើ ទោះបីជា Man City ឈ្នះពានរង្វាន់ ក៏ដោយ ។ បើតាមយើងដឹង ការដកសិទ្ធិនោះ គឺដោយសារតែ Man City បានខាតបង់ប្រាក់ និងចំណាយលុយ លើសពី ៤០ លានផោន ២ ឆ្នាំជាប់គ្នា ដែលវាផ្ទុយ និងច្បាប់ Financial Fair Play របស់ UEFA ។



តែថ្ងៃនេះ Man City បានរកឃើញ ពន្លឺថ្ងៃ ច្រកចេញពី ភាពតានតឹងនេះ ហើយដោយ យល់ព្រម ជាមួយនិង សំណើរនិងពិន័យ ជាច្រើនរបស់ UEFA ។ Man City ត្រូវបាន UEFA ពិន័យជាទឹកប្រាក់ ៤៨,៨ លានផោន ប៉ុន្តែ Man City បង់តែ ១៦,២ លានផោន ប៉ុណ្ណោះហើយសល់ ៣២,៥ លានផោន ទៀតនឹងរំសាយចោល ប្រសិនបើ Man City អាចធ្វើតាម លក្ខណខាងក្រោមនេះ ៖

-មិនត្រូវចំណាយលើសពី ៤៨,៨ លានផោន ឬ ៦០ លានយូរ៉ូ ឡើយក្នុងការទិញដូរកីឡាករ នៅរដូវ កាលក្រោយនេះ ។

-មិនត្រូវអោយការ ចំណាយលើ ប្រាក់ឈ្នួលឬប្រាក់ខែ នៅក្នុងក្លឹបទាំងមូល កើនឡើងឡើយ ក្នុង រដូវកាល ២០១៤-២០១៥ ខាងមុខនេះ ។

-កីឡាករដែល នឹងត្រូវយកទៅលេងនៅ Champion League កំណត់ត្រឹម ២១ នាក់ ។



ជាមួយនិងរឿង លុយវាគ្មានបញ្ហាឡើយ សំរាប់ Man City តែការពិន័យ បែបនេះវាអាច ធ្វើអោយ មានការប៉ះពាល់ ដល់ទំរង់ របស់កីឡាករ និងការទិញដូរ កីឡាករថ្មីដែល អាចធ្វើអោយ Man City ធ្លាក់ចេញពី តំណែងជើងឯក English Premier League ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 


Tags: football man city uefa champion league