CamNews

ព័ត៌មានអន្តរជាតិ 

៣ ថ្ងៃ វាយប្រហារ ចម្រុះ តាមអាកាស ដកឬសគល់ ក្រុមជ្រុលនិយម IS សម្លាប់ បាន ២០ នាក់

ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមជ្រុលនិយម Islamic State (IS) ២០ រូបត្រូវ បានសម្លាប់ ដោយការវាយប្រហារចម្រុះអន្តរជាតិ ប្រឆាំងភារវកម្ម នៅភាគខាងជើង ទីក្រុងនៃ​ប្រទេសស៊ីរី

យោងតាមការដកស្រង់សម្រង់អត្ថបទផ្សាយ ពីទំព័រសារព័ត៌មានរដ្ឋចិន ស៊ិនហួរអោយដឹងថា ការវាយប្រ ហារតាមអាកាសចម្រុះ ពីសហគមន៍អន្តរជាតិ គោលដៅចម្បង គឺធ្វើការវាយប្រហារទៅលើ មូលដ្ឋានកាន់ កាប់របស់ក្រុម IS នាភាគខាងជើងប្រទេស នេះបើយោងតាមក្រុមសង្កេតការណ៍និងឃ្លាំមើលសិទ្ធមនុស្ស ពីទីក្រុងឡុងដ៍ តាំងមូលដ្ឋាននៅក្នុងប្រទេស ស៊ីរី ។

បន្ថែមពីលើនេះ ក្រុមឃ្លាំមើលសិទ្ធមនុស្ស បន្តអោយដឹងថាហោចណាស់ជនស៊ីវិលម្នាក់ក៏ត្រូវបានសម្លាប់ ដូចគ្នាដែរ អំឡុងប្រតិបត្តិការវាយប្រហារ តាមអាកាសលើកនេះ ។ប្រភពដដែលបន្តអោយដឹងថាមិនត្រឹម តែមានការវាយប្រហារ ចម្រុះតាមអាកាស ពីសហគមន៍អន្តរជាតិ តែប៉ុណ្ណោះទេ​ តែកង កម្លាំងរដ្ឋាភិបាល ប្រទេស ស៊ីរី ក៏បានធ្វើការវាយប្រហារទីតាំងសំខាន់ៗ របស់ក្រុម IS នៅភាគខាងត្បូងប្រទេស  ដូចគ្នាដែរ

គួររំឮកថា បេសកម្មវាយប្រហារចម្រុះ ដឹកនាំដោយសហរដ្ឋអាមេរិក មានជាការវាយប្រហារ  តាមអាកាស ទាំងអស់នេះ ទៅលើក្រុម IS នៅតាមតំបន់កាន់កាប់សំខាន់ នាភាគខាងជើង ក៏ដូចជា   ភាគខាងត្បូង ប្រ ទេស បានចាប់ផ្តើមឡើង ចាប់តាំងពីខែ កញ្ញា មកម្ល៉េះ ជាផ្នែកមួយនៃ បេសកម្មសហគមន៍ អន្តរជាតិ ក្នុង ការកំចាត់ចោល ក្រុមសកម្មប្រយុទ្ធ ជ្រុលនិយម ទាំងអស់នេះ ៕

- អាន ៖  អក្ខរាលោហិត ជា "អត្តន័យទាំងស្រុង" មុននឹងនាង ស្រី វ័យ ២៦ សម្លាប់ដោយ រដ្ឋអ៊ីស្លាម ជ្រុលនិយម ISIS

- អាន ៖ ៣ ថ្ងៃ វាយប្រហារ ទ័ពអាកាស ៥៦ លើក កម្ទេច IS ក្រោយខឹងខ្លាំង ដុតសម្លាប់ ពីឡុត ទាំងរស់

- អាន ៖ ហ្ស៊កដានី ក្តៅស្លឹកត្រចៀកខ្លាំង ខណៈប្រកាស វាយប្រហារ IS "គ្រាន់តែជាការចាប់ផ្តើម តែ​ប៉ុណ្ណោះ"

- អាន ៖  ហ្ស៊កដានី លេងធម៌ក្តៅ ប្រើយន្តហោះចម្បាំង ច្រើនគ្រឿង វាយបក IS ក្រោយសម្លាប់ ពីឡុត "ដុតទាំងរស់"

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Int news Breaking news World news Unt news Hot news Syria Iraq IS Militants Rebel Al Qaeda