ព័ត៌មានអន្តរជាតិ ៖ ហ្ស៊កដានី គូសបញ្ជាក់ក្តែងៗអោយដឹងថា រយៈពេលត្រឹមតែ ៣ ថ្ងៃ ហ្ស៊កដានីបាន បើកការ វាយ ប្រហារ ទ័ពអាកាស ប្រឆាំងទៅនឹងក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម IS ដល់ទៅ ៥៦ លើក ដោយ បានវាយប្រហារចំគោលដៅ នៃតំបន់ដឹកជញ្ជូន ក៏ដូចជា ទីតាំងលាក់ខ្លួនជាដើម ។
ក្រោយដកស្រង់ សម្តី មេបញ្ជាការទ័ពអាកាស ប្រទេស ហ្ស៊កដានី លោក Mansour al-Jbour ទំព័រសារ ព័ត៌មានប៊ីប៊ីស៊ី ចុះផ្សាយអោយដឹងថា ៖ ពួកយើងសម្រេចបានអ្វីដែលពួកយើងបានរំពឹងទុកនិងគ្រោង ទុក ។ គួរបញ្ជាក់ថា ហ្ស៊កដានី បានចាប់ផ្តើមបើកការ វាយ ប្រហារកាន់តែខ្លាំង ប្រឆាំងទៅនឹង ក្រុមរដ្ឋ អ៊ីស្លាមជ្រុលនិយម IS ក្រោយពី ពីឡុតរបស់ខ្លួន លោក Moaz al-Kasasbeh ត្រូវបានដុតសម្លាប់ទាំង រស់នៅក្នុងទ្រុងយ៉ាងអាណោចអាធម ដោយ IS ។
ហ្ស៊កដានី បានចូលដៃ និងបានវាយប្រហារ IS ជិត ២០ ភាគរយ ក្នុងបេសកម្មវាយប្រហារ ចម្រុះតាម អាកាស ដឹកនាំដោយ សហរដ្ឋអាមេរិក ។ ពួកយើងកំណត់បាន នូវការកំចាត់ចោល វត្តមានពួកចោល ម្សៀតទាំងនេះ ចេញពីភពផែនដី មេបញ្ជាការទ័ពអាកាស ហ្ស៊កដានី លោក Gen Jbour បញ្ជាក់បន្ថែម
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម IS រឹបអូសបាន និង គ្រប់គ្រង បានបណ្តាតំបន់ធំៗ នៅក្នុងប្រទេសអ៊ីរ៉ាក់ និង ស៊ីរី កាលពី ឆ្នាំកន្លងទៅ ខណៈបរិបទនេះ បានជម្រុញ អោយមានការវាយឆ្មក់ វាយប្រហារចម្រុះ តាមអាកាស រាប់រយលើក ។
មេបញ្ជាការ កងទ័ពអាកាស នៃប្រទេស ហ្ស៊កដានី ដដែលនោះ បន្ត បញ្ជាក់ អោយ ដឹងថា ការវាយប្រ ហារតាមអាកាសរបស់ ហ្ស៊កដានី ក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយ នេះ បាន បំផ្លាញ នូវសមត្ថភាព ក្រុមសកម្មប្រយុទ្ធ បានជិត ២០ ភាគរយ ៕
- អាន ៖ ហ្ស៊កដានី ក្តៅស្លឹកត្រចៀកខ្លាំង ខណៈប្រកាស វាយប្រហារ IS "គ្រាន់តែជាការចាប់ផ្តើម តែប៉ុណ្ណោះ"
- អាន ៖ ហ្ស៊កដានី លេងធម៌ក្តៅ ប្រើយន្តហោះចម្បាំង ច្រើនគ្រឿង វាយបក IS ក្រោយសម្លាប់ ពីឡុត "ដុតទាំងរស់"
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី