CamNews

ព័ត៌មានអន្តរជាតិ 

ហ្ស៊កដានី លេងធម៌ក្តៅ ប្រើយន្តហោះចម្បាំង ច្រើនគ្រឿង វាយបក IS ក្រោយសម្លាប់ ពីឡុត "ដុតទាំងរស់"

ព័ត៌មានអន្តរជាតិ ៖ ហ្ស៊កដានី បំភ្លឺអោយដឹងថា យន្តហោះចម្បាំងរបស់ខ្លួន បាន ការវាយប្រហារលើក ដំបូងរបស់ខ្លួន ទៅលើគោលដៅ ក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម Islamic State (IS) ចាប់តាំងពីក្រុមសកម្ម ប្រយុទ្ធមួយនេះ បង្ហាញនូវវីដេអូ សម្លាប់ចំណាប់ខ្មាំង ហ្ស៊កដានី ជាពីឡុតបើកយន្តហោះ ។


សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា នៅតាមផ្លូវធ្វើដំណើរ   ហោះទៅ  វាយ ប្រហារ IS នោះ បណ្តា យន្តហោះចម្បាំង បានហោះកាត់ ភូមិជាទីលំនៅស្ថាន របស់ពីឡុត  ស្លាប់  បាត់បង់ជីវិត លោក Moaz al-Kasasbeh ។  ទន្ទឹមនឹងការហោះរំលង ភូមិ ជាទីលំនៅស្ថាន របស់ ពីឡុត   ស្លាប់បាត់បង់ជីវិតនោះ វិនាទី ស្តេ ចហ្ស៊ក ដានី King Abdullah II     ក៏បានចុះទៅដល់ផ្ទាល់ គេហដ្ឋាន  ជនរងគ្រោះដូចគ្នាដែរ ដោយ បានជួបប្រជុំ ជាមួយនឹងក្រុមគ្រួសារ ពីឡុត ស្លាប់បាត់បង់ជីវិត ទៅហើយនោះ ។


គួរបញ្ជាក់ថា ស្តេចអង្គនេះ បានប្តេជ្ញាចិត្ត ខ្ពស់ ក្នុងការប្រើចំណាត់ការគ្រប់រូបភាព វាយប្រហារប្រឆាំង ទៅនឹងក្រុម IS  ។ របាយការណ៍ បញ្ជាក់ថា ហ្ស៊កដានី គឺជាផ្នែកមួយនៃ ក្រុមចម្រុះវាយប្រហារតាមអា កាស ដឹកនាំដោយសហរដ្ឋអាមេរិក ប្រឆាំងទៅនឹង IS ។ ជាការគូសបញ្ជាក់ ពីមន្រ្តីផ្លូវការអោយដឹងថា​ លោក Lt Kasasbeh ជនរងគ្រោះ ក្រុម IS ដុតសម្លាប់ទាំងរស់នោះ ត្រូវបានចាប់ឃាត់ខ្លួនបានសម្រេច ដោយក្រុមឧទ្ទាមមួយនេះ កាលពីឆ្នាំមុន បន្ទាប់ពីយន្តហោះចម្បាំង F-16    របស់គាត់ ធ្លាក់នៅក្នុងប្រ ទេសស៊ីរី ។ អំឡុងសប្តាហ៍នេះ IS បានបង្ហោះផ្សាយ វីដេអូអនឡាញ បង្ហាញ  ឃើញជាក់ស្តែង ពីឡុត ខាងលើ ត្រូវបានដុតសម្លាប់ទាំងរស់ នៅក្នុងទ្រុងនោះ បានញ៉ាំងអោយមានការ ផ្ទុះឡើងនូវកំហឹង និង ប្តេជ្ញាសងសឹកអោយទាល់តែបាន នៅក្នុងប្រទេស ហ្ស៊កដានី ។


ទូរទស្សន៍រដ្ឋ អំឡុងថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ បានផ្សាយអោយឃើញ   នូវរូបភាព ជាក់ស្តែង ស្តេច ហ្ស៊កដានី  អង្គុយ កៀក នឹង    លោក Saif al-Kasasbeh ជាឪពុក ពីឡុត នៅ  ក្នុងភូមិ Aya ជិតទីក្រុង Karak មានទីតាំង ស្ថិតនៅភាគខាងត្បូង នៃរដ្ឋធានី Amman ។

ជាការស្រាយបំភ្លឹ ពីមន្រ្តីយោធា អោយដឹងថា យោធា មិនបានបញ្ជាក់ច្បាស់ពីទីតាំងវាយប្រហារ តាម អាកាសនោះទេ ក៏ប៉ុន្តែ នៅក្នុងសេចក្តីថ្លែងការណ៍រួម បញ្ជាក់   អោយដឹងថា  បណ្តា យន្តហោះចម្បាំង ច្រើនគ្រឿង បានវាយប្រហារ ប្រឆាំងទៅនឹង IS រួមមានដូចជា​ ទីតាំងនៃជុំ រុំហ្វឹក  ហ្វើន ក៏ដូចជា ឃ្លាំង ស្តុកអាវុធជាដើម ៕

- អាន ៖ ក្តៅស្លឹកត្រចៀក ក្រោយ IS សម្លាប់ ពីលុត ដុតទាំងរស់ ហ្ស៊កដានី កាត់ទោស ប្រហារជីវិត ភ្លាមៗ សមាជិក IS

- អាន ៖ ពិភពលោក តក់ស្លុត​ ជាមួយនឹងវីដេអូ IS សម្លាប់ចំណាប់ខ្មាំង ជាពីលុត បើកយន្តហោះ "ដុតទាំងរស់"

-​ អាន ៖ IS សម្លាប់កាត់ក្បាល ចំណាប់ខ្មាំង ជប៉ុន ខណៈ ហ្ស៊កដានី ភ័យខ្លាច​កើតលើ ពីលុត បើកធ្លាក់យន្តហោះ របស់ខ្លួន

- អាន ៖ សងប្តីនាងខ្ញុំវិញមក ជាអ្នកកាសែត ឯករាជ្យ ព្រោះ IS ចាប់បាន គម្រាមសម្លាប់ថែមទៀតផង

- អាន ៖ ២៤ ម៉ោងមិនដោះលែង ស្រ្តីជាអ្នកគប់គ្រាប់បែក IS នឹងសម្លាប់ចំណាប់ខ្មាំង ជប៉ុន និង ពីលុតជាអ្នកបើកយន្តហោះ

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Japan Tokyo Ontake Asia Asean Int news Breaking news Unt news ISIS Jordan Pilot