ជារៀងរាល់ឆ្នាំ ប្រទេសរុស្ស៊ីតែងតែប្រារព្ធពិធីព្យុហយាត្រាយោធានៅថ្ងៃទី ៩ឧសភា ដើម្បីរំឭក
ខួបអនុស្សវរីយ៍នៃជ័យជំនះរបស់ខ្លួនលើក្រុម fascists។ ព្យុហយាត្រាយោធានេះត្រូវបានគេរៀប
ចំហាត់សមតាំងតែពីថ្ងៃទី ៦ឧសភា។
នៅវេលាម៉ោង ១០ព្រឹក(ម៉ោង ១៣ នៅភ្នំពេញ) ថ្ងៃទី ៩ឧសភា ពិធីព្យុហយាត្រាយោធាប្រចាំឆ្នាំ
ដើម្បីរំឭកខួបអនុស្សាវរីយ៍ថ្ងៃ ៩ឧសភានឹងត្រូវបានចាប់ផ្ដើមជាផ្លូវការនៅទីលានក្រហមក្នុងក្រុង Moscow ប្រទេសរុស្ស៊ី។
ពិធីព្យុហយាត្រាយោធានេះនឹងត្រូវបានធ្វើឡើងក្នុងរយៈពេល ៤៥នាទី ដោយមានការចូលរួមរបស់
ទាហាន ១៤.០០០នាក់ និងឧបករណ៍យោធាទំនើបៗបំផុតចំនួន ១០០ របស់រុស្ស៊ី។
សកម្មភាពអបអរខួប ៦៧ឆ្នាំនៃថ្ងៃជ័យជំនះរបស់រុស្ស៊ីលើក្រុម fascists នឹងត្រូវបានបញ្ចប់ដោយ
ការបាញ់កាំភ្លើងធំចំនួន ៣០គ្រាប់ នៅវេលាម៉ោង ២២ (ម៉ោងក្នុងស្រុក)។
ខាងក្រោមនេះគឺជាការហាត់សមកាលពីថ្ងៃទី ៦ឧសភាដើម្បីប្រារព្ធពិធីព្យុហយាត្រាយោធានៅថ្ងៃ
ទី ៩ឧសភានេះ ៖
ដោយ ៖ សូរីយ៉ា
ប្រភព ៖ GD