ស្បែកជើងដែលអាចពាក់បានធំបំផុតលើលោកត្រូវបានក្លាយជារបស់បុរសដែលខ្ពស់ជាងគេនៅ
អាមេរិក។ លោក Igor Vovkivinskiy អាយុ ៣០ ឆ្នាំមកពី Rochester បានទទួលស្បែកជើងម៉ាក
Reebok ដែលមានតម្លៃដល់ទៅ ២៥០០០ ដុល្លាកាលពីពេលថ្មីៗនេះ។
ស្បែកជើងធំជាងគេនេះត្រូវបានអ្នកជំនាញក្នុងការរចនាម៉ូដរបស់ក្រុមហ៊ុន Reebok ចំនួន ១០ នាក់
រួមគ្នារចនាចេញមកជាស្បែកជើងយក្សនេះដែលមានទំហំ ២៤ គិតតាមខ្នាតអាមេរិក។
លោក Igor បានប្រាប់ថាលោកមានភាពសប្បាយរីករាយណាស់ដែលទទួលបាននូវស្បែកជើងនេះ
ព្រោះគាត់ចង់បានស្បែកជើងល្អសម្រាប់ពាក់នាររដូវរងារយូរណាស់មកហើយ មិនត្រឹមតែប៉ុណ្ណោះ
ស្បែកជើងនេះមានឈ្មោះគាត់ទៀតផង៕
ដោយ៖ ម៉ូកា
ប្រភពពី៖ huffingtonpost