អាមេរិក៖ ក្មេងជំទង់ម្នាក់មានឈ្មោះថា Robert Salo ដែលមានអាយុ ១៨ ឆ្នាំនៅរដ្ឋស្ស៊ីពស្ស៊ីដ
Sheepshead Bay បានឈ្នះឆោ្នតឡូតូសហរដ្ឋអាមេរិកនាពីពេលថ្មីៗនេះ។ ឆ្នោតនោះអាចមាន
ទឹកប្រាក់រហូតដល់ជិត ៣ លានដូល្លារឯណោះ។ នេះបើតាមសេចក្ដីរាយការណ៍របស់ពត៌មាន
រដ្ឋកាលពីថ្ងៃ អង្គារសប្ដាហ៍នេះ។
តាមប្រភពពត៌មានដដែលបានអោយដឹងថា Robert ពិតជាមានសំណាងណាស់ ដែលគាត់បាន
ឈ្នះរង្វាន់ឆ្នោតដ៍ធំនេះ។ រង្វាន់ឆ្នោតនេះគឺគេអាចទទួលបានទឹកប្រាក់ចំនួន ១,០០០ ដូល្លារជា
រៀងរាល់សប្ដាហ៍ ដែលបន្ដរហូតដល់ពេញមួយជីវិតគេឯណោះ។
តាមការធានារ៉ាប់រងរបស់ក្រុមហ៊ុនឆ្នោតគឺថា Robert អាចទទួលបាន ១ លានដូល្លារសម្រាប់
រយះពេលច្រើនជាង ២០ ឆ្នាំ។ បន្ទាប់ពីនេះទៅទៀត គឺគាត់អាចទទួលបានប្រាក់ចំនួន ៥២,០០០
ដូលា្លរទៀតសម្រាប់ជីវិតគាត់ដែលនៅសល់ (នៅរស់រានមានជីវិត) ។ ដូច្នេះ បើសរុបរួមទៅឃើញ
ថា Robert អាចទទួលបានប្រាក់រហូតដល់ ៣ លានដូលា្លរឯណោះ បើសិនគាត់មានអាយុ ៨០
ឆ្នាំ។
លោក Robert Salo បាននិយាយថា៖ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់។ ខ្ញុំពិតជាមិនជឿសោះ
ថា ខ្ញុំអាចឈ្នះរង្វាន់ឆ្នោតដ៏ធំបែបនេះ។ គាត់បានបន្ដថា មានមនុស្សច្រើនរាប់ពាន់នាក់ដែល
មានបំណងចង់ឈ្នះវា តែវាកម្រនឹងឈ្នះណាស់។ តាមពិតទៅសន្លឹកឆ្នោតនេះ ខ្ញុំបានទិញតាំង
ពីខែ ឧសភាម្លេះ គឺវាមានតម្លៃត្រឹមតែ ២ ដូល្លាប៉ុណ្ណោះ៕
ដោយ៖ សារិន
ប្រភព៖ amny