ទស្សនាវដ្ដី Forbes បានបញ្ចេញ តារាងឈ្មោះ បញ្ជីកីឡាករ ទាំងឡាយណា ដែលទទួលបានប្រាក់ ចំណូលច្រើនជាងគេ ១០ កាលពីឆ្នាំ ២០១៣ ។ ប្រាក់ចំណូលទាំងនោះ មានទាំង ប្រាក់ខែ Bonus និងការផ្សាយ ពាណិជ្ជកម្មផ្សេងៗទៀត ។
10/ Messi : កីឡាកររបស់ Barcelona ទទួលបាន ប្រាក់ចំណូល ៤១.៣ លានដុល្លារ ប្រចាំឆ្នាំ ២០១៣

9/ Ronaldo : កីឡាកររបស់ Real Madrid ទទួលបាន ចំណូល ៤៤ លានដុល្លារ ប្រចាំឆ្នាំ ២០១៣

8/ Beckham : កីឡាករចូលនិវត្តន៍ ទទួលបាន ប្រាក់ចំណូល ៤៧.២ លានដុល្លារ ប្រចាំឆ្នាំ ២០១៣

7/ Phil Mickelson : កីឡាករ វាយកូនហ្គោល ទទួលបាន ចំណូល ៤៨.៧ លានដុល្លារ ប្រចាំ ២០១៣

6/ Aaron Rodgers : កីឡាករ បាល់ទាត់ អាមេរិក ទទួលបាន ប្រាក់ចំណូល ៤៩ លានដុល្លារ

5/ Drew Brees : កីឡាករ បាល់ទាត់អាមេរិក ទទួលបានប្រាក់ចំណូល ៥១ លានដុល្លារ

4/ LeBron James : កីឡាករបាល់បោះ អាមេរិក ទទួលបាន ប្រាក់ចំណូល ៥៩.៨ លានដុល្លារ

3/ Kobe Bryant : កីឡាករបាល់បោះ អាមេរិក ទទួលបាន ប្រាក់ចំណូល ៦១.៩ លានដុល្លារ

2/ Roger Federer : កីឡាករវាយតេន្នីស ទទួលបាន ប្រាក់ចំណូល ៧១.៥ លានដុល្លារ

1/ Tiger Wood : កីឡាករវាយ កូនហ្គោល ទទួលបាន ប្រាក់ចំណូល ៧៨.១ លានដុល្លារ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ chinadaily