CamNews

យល់ដឹង 

អ្វីដែលបុរសគួរ យល់ដឹងនៅពេលរួមភេទ

គ្មាននរណាម្នាក់ ដែលចង់ក្លាយជា មនុស្សធុញទ្រាន់ ចំពោះដៃគូស្នេហា របស់ខ្លួនឡើយ
ជាពិសេស រឿងលើគ្រែ។ ខាង ក្រោមនេះគឺជា វិធីខ្លះដើម្បីឱ្យបុរស ជួយឱ្យអ្នកស្ដារ ភាព
ស្រើបស្រាល របស់នាងឡើងវិញ ។

ស្ដ្រីតែងតែចូលចិត្ដ   បុរសសម្បូរ បច្ចេកទេសលើគ្រែ   ដូច្នេះលោកអ្នក  គួរតែ បង្កើននូវ
អតិបរិមារាល់ចំណុច ខ្លាំងរបស់ ខ្លួន ដើម្បីជួយឱ្យនាង បានសុខស្រួល។ ការរួមភេទមិន
ត្រឹមតែជាកំសាន្ដទេ តែវាជាចំណុច ពិសេសមួយដែល នាង អាចវាយ តម្លៃពីសមត្ថភាព
របស់លោក បាន ។

បបូរមាត់គ្រាន់តែជាផ្នែកមួយនៃរាង កាយដើម្បីឱ្យនាងអាចបូជាអ្វីៗជូនអ្នក វាជា ការពិត
ណាស់ តែអ្នកត្រូវតែថើបត្រង់កន្លែង ផ្សេងៗដែលមានដូចជា គុម្ពត្រចៀក ថ្ងាស ផ្ចិតចុង
សុដន ជាពិសេសគឺត្រង់ចំណុតអាថ៌ កំបាំងរបស់នាង ។

ខោអាវនិងអ្វីៗដែលជាប់ខ្លួនគួរតែដោះ ចេញមុនចូលទីលានប្រយុទ្ធ ។ ចូរកុំឱ្យនាងរំឭក
រឿងនេះជាញឹកញាប់ ។

បុរសជាច្រើនដែលច្រើនតែធ្វើតម្រាប់តាមរឿងសិចទើបធ្វើឱ្យនាងបានស្កប់ស្កល់។ តែកុំ
ធ្វើបែបនេះជាញឹកញាប់ ពេក  ហើយចូរ អ្នកឆ្ពោះទៅរកបញ្ហាចម្បង ដើម្បីឱ្យនាងដឹងថា
នៅពេលណា និង នៅត្រង់ណា ដែលអ្នកទាំងពីរ ទទួលបាន ភាពស្រណុកដល់កំពូល។

ចំណុចមួយទៀតដែលមិនគួរមើលរំលង ផងដែរនោះ   គឺកុំគេចចេញពីក្រសែភ្នែករបស់
នាង ព្រោះតែអៀនប្រៀន ។ ការសម្លឹងតាម នេត្រាគ្នាជួយឱ្យ   យើងអាចគ្រប់គ្រងស្ថាន
ភាព ស្រើបស្រាលរបស់គ្នាទៅវិញទៅមក ។

ជាងនេះទៅទៀតយើងមិនគួររួមមេត្រីដូចជាម៉ាស៊ីននោះទេ យើងត្រូវចាប់អារម្មណ៍ និង
យកចិត្ដទុកដាក់លើគ្នាផង។ ស្ដ្រីតែងតែចង់   បានបុរសបែបនេះ      ព្រោះជួនកាលដឹង
ច្បាស់ពី ចំណូលចិត្ដរបស់ដៃគូ គឺអាចជួយឱ្យស្ថានភាពរួមភេទ កាន់តែក្ដៅគគុក ៕

www.lookingtoday.com

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: Lifestyle sex health