អាមេរិក៖ នៅពេលដែលគេបង្ហាញរូបភាពវីដេអូ នៃកម្លាំងខ្យល់ព្យុះថូណាដូ (Tornado) ដែល
បានបក់បោកមកលើទឹកដី Kansas សហរដ្ឋអាមេរិក កាលពីពេលថ្មីៗកន្លងមកនេះ គឺបាន
ធ្វើអោយមនុស្សជាច្រើន មានការភ័យខ្លាច និងតក់ស្លុតជាខ្លាំងផងដែរ នូវកម្លាំងខ្យល់ដ៏ខ្លាំង
មួយនេះ។
រូបវីដេអូ នៃកម្លាំងខ្យល់ព្យុះនេះ ត្រូវបានថតដោយលោក Brandon Ivey និងលោកSean Ca
sey ខណៈដែលខ្យល់ដ៏ខ្លាំង បាននឹងកំពុងបោកបក់មកលើតំបន់ Kansas កាលពីវេលាម៉ោង
7: 15នាទីល្ងាចថ្ងៃច័ន្ទ។
ក្រុមអាជ្ងាធរ ដែលជាអ្នកជំនាញផងនោះ បានអោយដឹងថា កម្លាំងព្យុះនេះ គឺមានល្បឿន ១
០០ miles ក្នុងម៉ោង ដែលអាចបោកបក់ និងបំផ្លាញផ្ទះប្រជាពលរដ្ឋ ក្នុងតំបន់នោះប្រមាណ
ជា ២០-២៥ខ្នងផងដែរ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕
ដោយ៖ រដ្ឋា
ប្រភព៖ dailymail