ពិតជាពិបាកក្នុងការទទួលនូវការពិត នៅពេលដែលសង្សាររបស់ខ្លួនកំពុងផ្លាស់ប្តូរចិត្តពីអ្នក
ប៉ុន្តែបើសិនជារឿងនោះកើតឡើងមែន អ្នកគួរតែដឹងមុនដើម្បីកុំអោយពិបាកធ្វើចិត្ត។
ខាងក្រោមនេះគឺជាចំនុចសំគាល់មួយចំនួនដែលមិត្តនារីៗគួរតែស្វែងយល់ ដើម្បីអោយដឹងថាបុរស
ជាសង្សាររបស់អ្នកកំពុងធុញទ្រាន់នឹងអ្នកហើយ។
ហៅទូរស័ព្ទតិចជាងមុន
ការហៅទូរស័ព្ទ ក៏ដូចជាការផ្ញើសារ តិចទៅៗមានន័យថាបុរសជាសង្សាររបស់អ្នកលែងយកចិត្ត
ទុកដាក់លើអ្នកច្រើនដូចមុនហើយ ដែលជាចំនុចមួយអ្នកគួរតែកត់សំគាល់។
គ្មានចំណាប់អារម្មណ៍ពេលអ្នកមានគំរោងទៅដើរលេង
មានពេលខ្លះ ព្រោះតែរវល់ខ្លាំងពេញមួយសប្តាហ៍ សង្សាររបស់អ្នកគ្មានពេលសំរាប់អ្នក នៅក្បែរអ្នក
ឬជូនអ្នកដើរលេង។ ប៉ុន្តែរឿងនេះគឺជារឿងធម្មតា ព្រោះមនុស្សគ្រប់រូបតែងតែត្រូវការនូវពេលវេលា
ផ្ទាល់ខ្លួន។ ប៉ុន្តែបើសិនជាគ្រប់ពេលអ្នកមានគំរោងទៅនេះទៅនោះ(ដើរលេងចុងសប្តាហ៍ ធ្វើម្ហូបញ៉ាំ
នៅផ្ទះ...)គេតែងបង្ហាញការមិនចាប់អារម្មណ៍ ឬមានបំណងចង់គេចវេះ នោះអ្នកគួរតែកត់សំគាល់
ចំនុចនេះ។
ខកសន្យាបន្តបន្ទាប់
នៅពេលដែលបុរសជាសង្សារអ្នកតែងខកសន្យាជាមួយអ្នក វាក៏ជារឿងមួយដែលធ្វើអោយអ្នក
គួរតែសង្ស័យ គឺចំណងស្នេហារបស់អ្នកទាំងពីរកំពុងតែមិនល្អហើយ។ក្រោយពីការខឹងសំបារ
របស់អ្នកច្រើនដង គេអាចនឹង"បំពេញ"ងោយអ្នកនូវការជូនដើរលេងដោយកម្រមួយ ប៉ុន្តែជាមួយ
នឹងអារម្មណ៍ធុញទ្រាន់ មិនសប្បាយចិត្តដូចមុន។
ឥរិយាបថនៃការស្រលាញ់សោះកក្រោះទៅ
បើសិនជាអ្នកលែងបានទទួលនូវកាយវិការល្អៗ រ៉ូមែនទិចដូចជា ការកាន់ដៃ ការអោបយ៉ាងណែន
កែវភ្នែកស្រទន់រាល់ពេលនៅជាមួយគ្នា ដែលពីមុនគេតែងតែធ្វើបែបនេះចំពើអ្នក នោះមានន័យថា
ស្នេហារបស់គេចំពោះអ្នកគឺសោះកក្រោះហើយ។
មិនដឹងពីការផ្លាស់ប្តូររបស់អ្នក
បើសិនគ្រាន់តែការផ្លាស់ប្តូរដ៏តូចមួយ ឧទាហរណ៏ថ្ងៃនេះអ្នកស្លៀកសំពត់ថ្មី ស្ទីលសក់ថ្មី គេមិនដឹង
នោះគឺអាចលើកលែងអោយបាន។ ប៉ុន្តែបើសិនជាអ្នកបានផ្លាស់ប្តូរទាំងអស់តាំងពីម៉ូតសក់ថ្មី ក៏ដូច
ជាការតុបតែងខ្លួន ហើយគេនៅតែមិនដឹងពីការផ្លាស់ប្តូររបស់អ្នកទៀតនោះ គឺអ្នកគួរតែត្រៀមចិត្ត
ទទួលស្គាល់នូវអ្វីដែលនឹងកើតឡើងអោយហើយទៅ។
សកម្មភាពខុសធម្មតា
បើសិនជាអ្នកចង់ដឹងថាគេនៅស្រលាញ់អ្នកដូចមុនឬអត់ សូមអ្នកកត់សំគាត់ទៅលើឥរិយាបថ
និងសកម្មភាពរបស់គេ។ គេតែងមានប្រតិកម្មទៅនឹងសំនួររបស់អ្នកឬទេ? ឬឆ្លើយដោយការ
ពិបាកទ្រាំមិនចែករំលែកសកម្មភាពរាល់ថ្ងៃជាមួយនឹងអ្នកដូចមុន គឺមានន័យថាគេចាប់ផ្តើម
ធុញនឹងអ្នកហើយ។
ឈ្លោះប្រកែកនឹងអ្នកកាន់តែច្រើន
ពេលគេឈប់ស្រលាញ់អ្នក គេតែងតែរករឿងឈ្លោះប្រកែកជារៀងរាល់ថ្ងៃ ទោះជារឿងតូចតាច
ក៏ដោយ។កាលដែលគេធ្វើបែបនេះ គឺដើម្បីធ្វើអោយអ្នកព្រួយចិត្ត អស់សង្ឃឹម ហើយស្ម័គ្រចិត្ត
ដើរចេញដោយខ្លួនឯង។ រឿងនេះកាន់តែច្បាស់ទៀតបើសិនជាគេមកនិយាយនៅមុខអ្នកថា
"បងសុំទោស ប៉ុន្តែបងមិនអាចស្រលាញ់អូនទៀតទេ"៕
ដោយ៖ និស្ស័យ
ប្រភព៖ zing