CamNews

ប្លែកៗ 

ស្បៃកូនក្រមុំប្រវែង៣គីឡូម៉ែត្រ


lena De Angelis (Naples, Italy) ពាក់រ៉ូបដែល
មានស្បៃគ្របក្បាលប្រវែង៣គីឡូម៉ែត្រ។



មនុស្សរាប់ពាន់នាក់បានចេញទៅដងផ្លូវ Casal di Principe ដើម្បី
មើលឈុតកូនក្រមុំពិសេសនេះ។

កូនក្រមុំ Elena De Angelis ត្រូវការអ្នកជំនួយ៦០០នាក់ដើម្បីកាន់ស្បៃដ៏វែងរបស់នាង។
មនុស្ស ៦០០នាក់មានមុខនៅក្នុងពិធីរៀបការដើម្បីជួយកាន់ស្បៃរបស់កូនក្រមុំពីគេហដ្ឋាន
ទៅកាន់វិហារ។រ៉ូបកូនក្រមុំនេះ គឺជាស្នាដៃរបស់អ្នករចនាម៉ូដ Gianni Molaro Campania ។អ្នក
រចនានេះបានឱ្យដឹងថា លោកមានការរីករាយខ្លាំងណាស់នៅពេលទទួលបានការអញ្ជើញ
ឱ្យរចនារ៉ូបកូនក្រមុំដែលមានស្បៃវែងបំផុតក្នុងលោក ៖ នៅតាមដងផ្លូវនាំកូនក្រមុំទៅកាន់
វិហារ មនុស្សរាប់ពាន់នាក់បានសរសើរការរចនារបស់ខ្ញុំ។ លោក Gianni Molaro Campania
បន្ថែមថា ៖ ខ្ញុំមានបំណងចង់ឱ្យស្បៃនេះកា្លយជានិមិតរូបនៃសន្ដិភាពហើយសង្ឃឹមថាយើង
នឹងអាចសម្រេចបានដូចបំណង។


មនុស្សរាប់ពាន់នាក់បានចេញមើលរ៉ូបកូនក្រមុំ

គួររំលិកថា កាលពីមុន សៀវភៅ Guinness បានកត់ត្រានូវឯតទគ្គកម្មនៃរ៉ូបកូនក្រមុំដែលមាន
កន្ទុយវែងបំផុតក្នុងលោក ដោយសារថាវាមានប្រវែងដល់ទៅ ២៤៨ម៉ែត្រ។សៀវភៅ Guinness ក៏ធ្លាប់បានកត់ត្រាឈុតកូនក្រមុំដែលមានប៉ាកឌឹនហ្វាឡេច្រើនបំផុតផងដែរ។ឈុតនេះគឺជា
ស្នាដៃរបស់ក្រុមហ៊ុន �zden Gelinlik Moda Tasarim Ltd ពួកគេបានប្រើប្រាស់ ហ្វាឡេ ចំនួន
៤៥.០២៤គ្រាប់ក្នុងការប៉ាក់លើឈុតកូនក្រមុំនេះ។

ប្រភព ៖ WR
ដោយ ៖សូរីយ៉ា

Tags: recordguinnessnewswedding dressesbridal veil