ណាតូ៖ តាមការអោយដឹងពី ក្រុមទាហ៊ាននៃអង្គការណាតូ កាលពីពេលថ្ងីៗនេះថា ទូក
ចម្បាំងរបស់ក្រុមចោរសមុទ្រ សុម៉ាលីមួយគ្រឿង ត្រូវបានឆេះខណៈដែល មានការប្រហារ
តបតជាមួយនឹងក្រុមអង្គការណាតូ នៅលើដែនទឹក។
ការស្ទះវាយប្រហាររបស់ក្រុមចោរសូម៉ាលី (Simali) ទៅលើកប៉ាល់ទឹកអង្គការណាតូ បាន
កើតឡើងនាព្រឹកថ្ងៃទី ២៥ តុលាម្សិលមិញនេះ នៅដែនសមុទ្រសូម៉ាលី។ ក្រុមទាហ៊ាន
បាននិយាយទៀតថា ក្រុមចោរគឺមានភាពប៉ិនប្រសព្វណាស់ ដោយប្រើកូនទូកតូចៗជា
ច្រើនគ្រឿងបន្ថែមទៀត រួចបានបាញ់មកលើទូកក្រុមអង្គការដោយប្រើកំាភ្លើង AK- 47s
តែម្ដង។
ទោះបីជាយ៉ាងណាក៏ដោយ ក៏របាយការណ៍របស់ក្រុមណាតូបានបង្ហាញថា ក្រុមចោរម្នាក់
របស់សូម៉ាលីត្រូវបានសម្លាប់ និង ២៥នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន ខណៈដែលពួកគេ
បានលោតចូលទៅក្នុងទឹក៕
ដោយ៖ នារី
ប្រភព៖ nato