តើលោកអ្នក ត្រូវការរកប្រាក់ចំណូលបន្ថែម ដែរ ឬទេ? មានមនុស្សជាច្រើននាក់ នៅលើ
ពិភពលោក មានឱកាសធ្វើការងារពីក្នុងផ្ទះ ដោយស្របច្បាប់ ដែលទទួលបាននូវប្រាក់
យ៉ាងច្រើន បានចាប់ផ្តើម ដោយមិនចាំបាច់ចំណាយ ដើមទុន។
ខាងក្រោមនេះ ជាវិធី និងគំនិត ងាយៗ មួយចំនួន ដែលអាចជួយលោកអ្នក ឱ្យរកប្រាក់
ចំណូល ពីក្នុងផ្ទះ៖
១/ សិល្បៈ និង គំរោងសិប្បកម្ម
មនុស្សរាប់ពាន់នាក់ ត្រូវបានដាក់បញ្ចូលនូវជំនាញ ប្រកបដោយការច្នៃប្រឌិត របស់ខ្លួន
ដើម្បីប្រើប្រាស់ និង ការលក់គម្រោងការងារសិល្បៈ ឬ សិប្បកម្ម នៅលើបណ្ដាញសង្គម
របស់ពួកគេ (Facebook និង តាមរយៈ គេហទំព័រផ្សេងៗ) ។ អ្នកអាច ចូលរួមក្នុងសហ
គមន៍ដូចជា ការបង្កើត នូវគេហទំព័រ ផ្ទាល់ខ្លួនមួយ ដើម្បីរៀបចំ បង្ហាញ និង លក់គំរូ
ផលិតផល របស់អ្នកនៅទីនេះ។
២/ ផ្តល់ជូន នូវសេវាកម្ម ជំនួយការផ្ទាល់ខ្លួន
តើអ្នកដឹងថា ម្ចាស់មុខជំនួញណាខ្លះ ដែលរវល់ នៅក្នុងមុខជំនួញ របស់ខ្លួន? ការពិចារ
ណា ផ្តល់ជូន នូវសេវាកម្មជំនួយការផ្ទាល់ខ្លួន ដើម្បីថែរក្សាភារកិច្ច ប្រចាំថ្ងៃ ដូចជា ការ
ដើរទិញឥវ៉ាន់ គ្រឿងទេស ស្វែងរកការផ្គត់ផ្គង់ការិយាល័យ និង សេវាកម្ម ផ្សេងទៀត។
អ្នកអាចទទួលបាន ប្រាក់បង់ក្នុងមួយការងារ ឬ ដោយគិតជាម៉ោង។
៣/ សរសេរអត្ថបទ លើបណ្តាញសង្គម
អ្នកអាចសរសេរអត្ថបទ និងទទួលបានប្រាក់ចំណូលបន្ថែម យ៉ាងងាយស្រួល តាមរយៈ
ដូចជា បកប្រែ ឬ សរសេរកិច្ចសន្យា និងសេវាកម្មផ្សេងៗទៀត ដែលអ្នកចេះ ផ្គត់ផ្គង់ឱ្យ
ក្រុមហ៊ុន សារពត៌មាន និង ទស្សនាវដ្តី ជាដើម។ល៕
ដោយ៖ វណ្ណៈ
ប្រភព៖ womansday