CamNews

រថយន្ត 

Lexus RC 350 ស៊េរី 2015 ទំនើប សង្ហា និង ប្រើប្រព័ន្ធ ហាយប្រ៊ីត

យានយន្ដ៖ ក្រុមហ៊ុន Toyota ដែលជាក្រុមមួយទទួលបានប្រជាប្រិយភាពច្រើន និង ទទួលស្គាល់ជាសាកល​លើគុណភាពផលិតផល ពេលសូមបង្ហាញពីស៊េរីថ្មីមួយទៀត ដែលជាប្រភេទម៉ូដែលកំពុងតែទទួលបានការ​គាំទ្រ និង ពេញនិយមជាខ្លាំង នោះ គឺ Lexus RC 350 ស៊េរី 2015  ។ 

ប្រភេទម៉ូដែល Lexus មិនមានចំនួនតិចឡើយ ដែលក្រុមហ៊ុនបានបើកឲ្យចូលវាយលុកទីផ្សារ ក្នុងនោះក៏មាន​​ស៊េរី​​ម៉ូដែល Lexus RC ផងដែរ​។ ប៉ុន្ដែផ្ដោតទៅលើរស៊េរីនេះ ក្រុមហ៊ុនសូមបែងចែកឲ្យកាន់តែច្បាស់​ថា​ស៊េរីដែលចង់មានន័យគឺ ​Lexus RC 350 ជាប្រភេទស៊េរីរថយន្ដស្ពត ដែលមានតែមួយបាំង មានផ្ទុក​ ៤ កៅ​អី​។ ដូច្នេះហើយ បើយើងគ្រាន់តែធ្វើការក្រលេកមួយភ្នែកលើស៊េរី Lexus RC យើងនិងមានការច្រលំជាមិន​ខាន​ ពីព្រោះទម្រង់ Lexus RC មានការវិវឌ្ឍនៃជំហានផលិត អាចនិយាយបានថា​ ផលិតផល​តែ​មួយ​​ឆ្លង​កាត់ការ​រចនាម៉ូតថ្មី ទាំងរួបរាង​ និង កម្លាំងម៉ាស៊ីន​ ប៉ុន្ដែស្ថិតក្នុងឆ្នាំតែមួយ ប្រភេទតែមួយ ។​ ដូចជាការបង្ហាញលើក​ទី ១ ត្រឹមតែ Lexus RC ប៉ុណ្ណោះទេ ប៉ុន្ដែមកដល់ជំហ៊ាននេះ គឺថែម ​Lexus RC 350 ។ 

ដើម្បីស្រាយចម្ងល់​ ក្រុមហ៊ុនសូមធ្វើការបកស្រាយបំភ្លឺ ថា​តើ  ​Lexus RC 350 មានលក្ខណៈយ៉ាងដូចម្ដេច?​

 ​Lexus RC 350 h គឺជារថយន្ដទំនើប និង​​ សង្ហា ដែលប្រើ សមត្ថភាពម៉ាស៊ីន​ ៦ ម៉ាស៊ីន ( V6 )ខ្នាតរង្វាស់ ៣.៥ Liter  ប្រើប្រអប់លេខ អូតូ និង ភ្ជាប់ប្រព័ន្ធ ម៉ាស៊ីនកូនកាត់ គឺ ហាយប្រ៊ីត អមខា្នតរង្វាស់ ២.៥ liter ។ ចំណែកតម្លៃវិញ បើយោងតាមគេហទំព័រ ដែលបានបញ្ជាក់គឺប្រហែល ៤៥០០០ ដុល្លារ។  








អាន៖ ម៉ូដែលស៊េរីថ្មី Lexus RC 2015 ទំនើប និង សមត្ថភាពខ្លាំង មានវីដេអូ

 


ដោយ៖​ អឿ អ៊ុយ
ប្រភព៖ Topspeed, edmunds,motortrend 


Tags: Vehicle Lexus RC 350 ​Modal 2015