ថ្មីៗនេះ បុរសម្នាក់អាយុ 49ឆ្នាំ នៅភាគខាងត្បូងប្រទេសបារាំង បានបង្កឲ្យមានរឿងដ៏រន្ធត់មួយ
ដោយបានបាញ់រះទៅលើផ្ទះអ្នកជិតខាង ដោយសារតែទ្រាំមិនបាននឹងសម្លេងអ៊ូអរ(សម្លេងរំ
ខាន)។ ហេតុការណ៍ផ្ទុះអាវុធនេះ បានធ្វើឲ្យមនុស្សពីរនាក់បានស្លាប់ និងពីរនាក់ទៀតបានរង
របួស។
ប្រភពបានឲ្យដឹងថា អ្នកជិតខាងនៃបុរសបង្កហេតុនោះ បានបើកសម្លេងតន្រ្តីខ្លាំងៗនៅក្នុងពិធី
ជប់លៀងរបស់ខ្លួន ហើយបុរសម្នាក់នោះក៏បានដើរទៅសំណូមពរឲ្យបន្ថយសម្លេងបន្តិច។ ប៉ុន្តែ
អ្នកជិតខាងនោះមិនធ្វើតាមឡើយ។ តាមប៉ូលិសបានឲ្យដឹងថា ប្រហែលជាម៉ោង 2ភ្លឺ ថ្ងៃទី1/12
បុរសម្នាក់បានបាញ់រះសំដៅទៅលើហ្វូងមនុស្សដែលកំពុងនៅក្នុងពិធីជប់លៀងផ្ទះអ្នកជិតខាង
របស់ខ្លួន។ ក្នុងពេលដែលមនុស្សមួយចំនួនរត់ចែកជើងគ្នា ជនបង្កហេតុបានដេញតាម និងបាញ់
បន្ថែម។ នៅក្នុងចំណោមមនុស្ស 4នាក់ដែលបានរងរបួស គឺមានបុរស 2នាក់បានស្លាប់ ដែលម្នាក់
អាយុ 42 ឆ្នាំ និងម្នាក់ទៀតអាយុ 36 ឆ្នាំ៕
រូបភាពសិប្បនិម្មិត
ដោយ៖ សិលា
ប្រភព៖ K14