អាមេរិក៖ ថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្រ្ដ នៃសាកលវិទ្យាល័យ រដ្ឋកាលីហ្វូញ៉ា បានបង្ហាញ
នូវសត្វចម្លែកម៉្យាង ដែលមានឈ្មោះថា សត្វកំពីងដូង។
សត្វកំពីងដូងនេះ គឺមានច្រមុះវែងដែលរីកដូចផ្កា និងមានព្រុយដល់ទៅ ២២។ ក្រុមអ្នកវិ
ទ្យាសាស្រ្ដ បានបង្ហាញថា សត្វនេះភាគច្រើន គឺត្រូវបានគេរកឃើញ នៅក្នុងតំបន់ព្រៃជ្រៅ
ហើយងងឹត ជាពិសេស គឺក្នុងតំបន់អាមេរិកខាងជើងតែម្ដង។
លោក Diana Bautista ក្រុមអ្នកស្រាវជ្រាវ នៃសាកលវិទ្យាល័យ កាលីហ្វូញ៉ា បានអោយដឹង
ថា ទោះបីជាសត្វទាំងនេះ រស់នៅក្នុងព្រៃជ្រៅក៏ដោយ ក៏យើងនឹងខិតខំប្រឹងប្រែង អភិរក្សវា
អោយបានគង់វង្សផងដែរ។ ណាមួយ វាជាសត្វដែលកម្រជួបប្រទះទៀតផង៕
ដោយ៖ វត្ដី
ប្រភព៖ dailymail