CamNews

មិនគួរឲ្យជឿ 

វីដេអូ៖ ទទួលមិត្រប្រុសមកពីធ្វើការសោះ អោយផ្អើលអស់មនុស្សម្នា ពេញព្រលានយន្ដហោះ

 អាមេរិក៖ នៅពេលដែលគេបង្ហោះ វីដេអូចូលទៅក្នុងអ៊ីនធ័រណេត ស្ដីអំពីមនុស្សស្រីមា្នក់ ដែល
មានចិត្ដក្លាហាន ដោយបាននាំក្រុមគ្រួសារ និងមិត្រភ័ក្រ ជាច្រើននាក់ទៅទទួលមិត្រប្រុសមក
ពីធ្វើការនៅក្រៅប្រទេស ហើយក្នុងពេលជាមួយគ្នានោះដែរ នាងបានសុំមិត្រប្រុសរបស់នាង
អោយរៀបការ ជាមួយនាងតែម្ដង។



រឿងរ៉ាវដែលមានលក្ខណៈប្លែក និងមានមនុស្សច្រើនកុះករនេះ ត្រូវបានកើតឡើងក្នុងព្រលាន
យន្ដហោះ Rogers World ទីក្រុង Oklahomaសហរដ្ឋអាមេរិក ខណៈដែលនាង Brittany Jones
បាននំាក្រុមគ្រួសារ​ និងមិត្រភ័ក្រជាច្រើន ទៅទទួលមិត្រប្រុសនាង ដែលមិត្រប្រុសរបស់នាង
បានចេញទៅធ្វើការនៅក្រៅស្រុក អស់រយៈពេល២ឆ្នាំ ក្នុងភារកិច្ច សាសនាគ្រឹស្ដ។


លោក Austin Spitler បាននិយាយទាំងមុខក្រហមថា​​ នៅពេលដែលលោកចុះពីលើយន្ដហោះ
ហើយដើរដល់ផ្លូវចេញ លោកក៏បានឃើញមនុស្ស     យ៉ាងច្រើនកុះករ  រុំាអបអសាទរលោក
ដោយក្នុងនោះ គឺមានមិត្រស្រីលោកផងដែរ។ លោក Astin បាននិយាយថា លោកពិតជាមាន
ចិត្ដសប្បាយរីករាយខ្លាំងណាស់ នៅពេលដែលឃើញស្ថានភាពបែបនេះ ហើយលោកក៏បាន
យល់ព្រមរៀបការ ជាមួយមិត្រស្រីលោក គឺនាង Brittany ក្នុងពេលនោះផងដែរ។​ នេះជាវីដេអូ
ក្លីប សូមចុចដើម្បីមើល៕



 

ដោយ៖ ណារិន្ទ
ប្រភព៖ newsday

 


Tags: unbelievable woman USA