អាមេរិក៖ វាជារឿងមួយដែលហួសចិត្ដបំផុត ខណៈកីឡារការនីតេនីស នាង Lauren Davis
មានវ័យ ១៩ឆ្នាំ ត្រូវបានចាញ់គូរប្រកួត ក្នុងការប្រកួតតេនីស ក្នុងវគ្គជំរុះជុំទីបី ក្នុងកម្មវិធី
Sony OPen ដោយសារតែមានសត្វល្អិតទិចកំប៉េះគូថរបស់នាង។
នាង Lauren ដែលមានស្រុកកំណើតនៅរដ្ឋ Ohio បាននិយាយថា នាងបានចាញ់ដៃគួរប្រកួត
របស់នាង គឺ Alize Cornek ដោយមិនអស់ចិត្ដសោះ។ នាងបានិយាយថា ខណៈដែលកំពុងធ្វើ
ការប្រកួត ស្រាប់តែគូថរបស់នាង ប្រែក្លាយទៅជាមានសភាពរមាស់ ដែលមិនអាចទ្រាំបាន
ពោលគឺដូចសត្វល្អិតទិចអញ្ចឹង។ ដោយសារតែមិនអាចគ្រប់គ្រងអារម្មណ៍បាន Lauren ត្រូវ
ចាញ់ការប្រកួតដោយទទួលបានពិន្ទុ 2-6, 6-3 និង 6-2 ។
ទោះបីជាយ៉ាងណាក៏ដោយ នាងនឹងប្ដេជ្ងាចិត្ដយកឈ្នះ លើគូរប្រកួតលើកក្រោយអោយទាល់
តែបាន និងមិនអោយមានភាពធ្វេសប្រហែលបែបនេះទៀតទេ។
ដោយ៖ នារី
ប្រភព៖ newsday