CamNews

ប្លែកៗ 

លួចសៀវភៅពី បណ្ណាល័យ ជាង ១០០០ ក្បាលគ្មាននរណាចាប់បាន!

ប៉ូលីសជប៉ុនបានចាប់ខ្លួនបុរសចំណាស់ម្នាក់ក្រោយពេលដែលគេរកឃើញថាបានយកសៀវភៅ
ចេញពីបណ្ណាល័យជាលក្ខណៈខ្ចីសៀវភៅ ហើយស៊ីដាច់ អស់ជាង ១០០០ ក្បាល។

បុរចំណាស់អាយុ ៦១ ឆ្នាំឈ្មោះ Mitsuka Suizu ត្រូវបានគេចោទប្រកាន់ពីបទរំលោភទំនុកចិត្ត
ក្រោយពេលដែលបានខ្ចីសៀវភៅពីបណ្ណាល័យមក ១២ ក្បាលក្នុងរយៈពេល ៦ ខែចុងក្រោយតែ
ខ្ចីហើយមិនសងមកបណ្ណាល័យវិញ។ ខាងប៉ូលីសបានប្រាប់ថាបុរសម្នាក់នេះបានទុកសៀវភៅ
ទាំង ១២ ក្បាលនេះនៅផ្ទះរបស់ខ្លួនយ៉ាងមានរបៀបរៀបរយប៉ុន្តែអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះ
គឺថាគេបានរកឃើញសៀវភៅសរុបជាង ១០០០ ក្បាលដែលគាត់បានខ្ចីមកពីបណ្ណាល័យនានា
នៅជុំវិញប្រទេសជប៉ុន ហើយមិនបានសងទៅវិញ គឺទុកនៅផ្ទះខ្លួនផ្ទាល់តែម្ដង។ លោកតាចាស់
ម្នាក់នេះបានប្រាប់ថាដោយសារតែខ្លួនស្រលាញ់សៀវភៅទាំងនោះពេក គាត់អានវាហើយមិន
ចង់អោយវា ទៅណាឆ្ងាយពីគាត់នោះទេ ហេតុនេះហើយបានជាគាត់សម្រេចចិត្តស៊ីដាច់ សៀវ
ភៅបណ្ណាល័យតែម្ដងទៅ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ K14 

Tags: japan book crime