CamNews

កុំព្យូទ័រ ផលិតផលថ្មី 

Zenbook-Ultrabook គូប្រកួតរបស់ Macbook Air

នៅក្នុងព្រឹត្តិការណ៍មួយដែលទើបតែបានបញ្ចប់ទៅនាពេលថ្មីៗនេះក្នុងទីក្រុង New York
ប្រទេសអាមេរិក ក្រុហ៊ុន Asus បាននាំមកនូវចំណីអារម្មណ៍ថ្មីមួយទៀតដល់មហាជនទូទៅ
បានស្គាល់ នោះគឺជាផលិតផល Ultrabook ថ្មីរបស់ខ្លួនដែលមានឈ្មោះថា Zenbook មាន
រូបរាងស្តើងស្រស់ស្អាត កំលាំងក៏ខ្លាំង រីឯតំលៃវិញក៏មិនសូវថ្លៃប៉ុន្មានដែរ ដែលគេសង្ឃឹមថា
ផលិតផលថ្មីមួយនេះនឹងកា្លយជាគូរប្រជែងដ៏ខ្លាំងក្លាបំផុតមួយ ជាមួយ Macbook Air របស់
Apple នាពេលខាងមុខនេះ ។

Zenbook មានអេក្រង់ទំហំ ១១,៦អ៊ីង RAM ប្រភេទ DDR 3 ទំហំ ៤GB,Hard Drive ប្រភេទ
SATA SSD ទំហំ ១២៨GB, រុន្ធ USB 3.0 ចំនួនពីរ និងប្រើ chip Intel Core i5 របស់ Intel ។
បើប្រៀបធៀបជាមួយ Macbook Air, Zenbook មានតំលៃទាបជាង ២០០ដុល្លាអាមេរិក និង
RAM របស់វាមានទំហំធំជាង ចំណែកឯ Hard Drive ក៏ធំជាងផងដែរ ។ ចំពោះកំរាស់របស់
Zenbook វិញកាន់តែគួរអោយចាប់អារម្មណ៍ទៅទៀតគឺផ្នែកដែលស្តើងបំផុតមានកំរាស់ត្រឹម
តែ ៣មីលីម៉ែត្រ រីឯផ្នែកដែលក្រាស់បំផុតគឺត្រឹមតែ ១៧មីលីម៉ែត្រប៉ុណ្ណោះ ។

បរិមាណថ្មរបស់ Zenbook មានរយៈពេល ៧ម៉ោង ។ ម៉ាស៊ីនធ្វើការរក្សាទុកទិន្នន័យដោយ
ស្វ័យប្រវត្តិនៅពេលដែលថ្មនៅសល់ត្រឹម ១ភាគរយ ។ ពេលវេលា resume ត្រឹមតែពីរវិនាទី
ប៉ុណ្ណោះ លឿនជាង ៤វិនាទីធៀបជាមួយ MacBook Air ។ Ultrabook របស់ Asus ដំណើរការ
លើប្រព័ន្ធ Windows 7 ។ រូបភាពមួយចំនួនរបស់ Zenbook ៖




ប្រភព៖ Mashable
ដោយ៖ រដ្ឋា

Tags: electroniclaptopultrabookasuszenbookmacbook air