Microsoft យល់ថា ថេប្លេត Surface Pro 3 របស់ខ្លួន មានលក្ខណៈលេចធ្លោ និងមានប្រយោជន៍
ច្រើនជាងបណ្ដាផលិតផល របស់ Apple ដូចជា iPad និង កុំព្យូទ័រយួរដៃ MacBook Air ជាដើម។
គេអាចនិយាយបានថា Apple និង Microsoft គឺជាក្រុមហ៊ុន ២ ក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យានាំ
មុខគេ នាពេលបច្ចុប្បន្ន និងទទួលបានការគាំទ្រច្រើនបំផុត ពីអតិថិជន ប៉ុន្ដែ ដោយសារប្រការ
នេះហើយ ទើបធ្វើឱ្យមានការប្រជែងគ្នាយ៉ាងខ្លាំងក្លា រវាង Apple និង Microsoft ។ ជាក់ស្ដែង នៅ
ក្នុងបណ្ដាវីដេអូឃោសនាថ្មីៗរបស់ខ្លួន ក្រុមហ៊ុន Microsoft តែងតែ “វាយប្រហារ” ទៅលើ Apple
ខណៈដែលអះអាងថា Surface Pro 3 របស់ខ្លួន លេចធ្លោ និងមានប្រយោជន៍ច្រើនជាង iPad និង
MacBook Air របស់ Apple ។
ដូចទៅនឹងលើកមុនៗ ថ្មីៗនេះ ក្នុងវីដេអូឃោសនាដែលមានរយៈពេល ៣០វិនាទីរបស់ Microsoft
ក្រុមហ៊ុននេះ បាន “ចំអក” ដាក់ Apple ដោយវាយតម្លៃថា Surface Pro 3 អាចជំនួសកុំព្យូទ័រយួរ
ដៃ MacBook Air ដោយសារតែ សមត្ថភាពដ៏អស្ចារ្យនៃអេក្រង់ថាច់ស្គ្រីន រួមនឹងប៊ិចឆ្លាតវៃ និងការ
ដោះបំបែកអេក្រង់ និងក្ដារចុចរបស់ Surface Pro 3 ។
Surface Pro 3 ១២អ៊ិន្ឈ៍ ចន្ទល់បង្វិលបាន ១៥០អង្សា របស់ Micrososft
MacBook Air របស់ Apple
យ៉ាងនេះក្ដី Microsoft ក៏ហាក់ធ្វើជាភ្លេចថា ក្ដារចុច រយៈពេលនៃថាមពលថ្ម ក៏ដូចជា តំណភ្ជាប់
USB របស់គូប្រជែង មានភាពខ្លាំងក្លាជាងផលិតផលរបស់ខ្លួន។ ម្យ៉ាងទៀត បើគេនិយាយអំពី
ប្រសិទ្ធភាពនៃការធ្វើការ នោះ គេនឹងដឹងថា កំពូល ថេប្លេត ដូច Surface Pro 3 ក៏ពិបាកនឹងយក
ឈ្នះលើ លេបថប សម្បកលោហធាតុរបស់ Apple ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Youtube/Businessinsider